ខួបរៀបការ៥ឆ្នាំ គង់ ចាន់ស្រីមុំ ធ្វើជាមួយស្វាមីយ៉ាងស្វីត និងទទួលបានកាដូពិសេសមួយនេះទៀត (មានវីដេអូ)

//s9.kh1.co/ed/ed654899870aa950544e30108ce5878227d88562.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យច្រណែនណាស់ ខួបរៀបការ៥ឆ្នាំ គង់ ចាន់ស្រីមុំ រៀបចំជាមួយស្វាមីយ៉ាងស្វីតហើយ ថែមទាំងទទួលបានកាដូចិញ្ជៀនពេជ្រពីស្វាមីយ៉ាងស្រស់ស្អាតបែបនេះទៀត។

សៀមរាប៖ បើនិយាយដល់គ្រួសារដ៏មានសុភមង្គលរបស់តារាស្រី គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អ្នកណាៗក៏ដឹងដែរថា ប្ដីប្រពន្ធមួយគូនេះស្រលាញ់គ្នាចាក់ទឹកមិនលេចនោះឡើយ។ ដោយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រលួចច្រណែន និងប្រាថ្នាចង់បានគ្រួសារដ៏កក់ក្ដៅដូចពួកគេសឹងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីយប់មិញនេះ ក៏ជាថ្ងៃគម្រប់ខួបរៀបការ៥ឆ្នាំរបស់ពួកគេផងដែរ។ ដោយក្នុងនោះ គង់ ចាន់ស្រីមុំ រួមនិងស្វាមី បានរៀបចំកម្មវីធីជប់លៀងបែបឯកជនយ៉ាងរ៉ូមែនទិកមួយនៅឯខេត្តសៀមរាប ដោយមានការចូលរួមត្រឹមតែអ្នកនៅក្នុងរង្វង់គ្រួសារនាងប៉ុណ្ណោះ។

ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺក្នុងឪកាសពិសេសដដែលនេះ យើងឃើញស្វាមីរបស់ នាង បានធ្វើការ Surprise ជាមួយនឹងកាដូចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាតនិងមានទំហំធំខ្លាំង រីឯតម្លៃវិញក៏ថ្លៃមិនស្ទើរនោះដែរ។ ដែលធ្វើឲ្យតារាស្រីរូបនេះ ឃើញហើយពិតជាភ្ញាក់ផ្អើល និងញញឹមបិទមាត់មិនជិតសោះ ពេលបានទទួលភាពកក់ក្ដៅ និងកាដូដ៏មានតម្លៃពីស្វាមីបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
វីដេអូរបស់ គង់ ចាន់ស្រីមុំ ក្នុងពីធី 
គង់ ចាន់ស្រីមុំគឹម សីហា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T