​គង់ ​ចាន់​ស្រី​មុំ៖ រស់​ដើម្បីខ្លួន​ឯង ឬអ្នកដទៃ​? កុំយករឿង​ជីវិត​របស់​អ្នក​ទៅផ្ញើ​លើមាត់​អ្នក​ដទៃ​​ច្រើន​ពេក

//s9.kh1.co/f9/f96bd825cb9ca7590ff66d0e8b30888f698152bb.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

គង់ ចាន់ស្រីមុំ បានបញ្ចេញរូបភាពប៉ុន្មានសន្លឹក បញ្ចេញរាងស៊ិចស៊ីនៅក្នុងអាងទឹកភ្ជាប់មកជាមួយ Caption ចាក់ដោតថា

បច្ចុប្បន្នតារាសម្ដែង និងពិធីការិនីល្បីឈ្មោះអ្នកនាង គង់ ចាន់ស្រីមុំ កំពុងមានជីវិតពោរពេញដោយ​សុភមង្គល​រួម​ស្វាមី​ជាទីស្រឡាញ់ និងកូនស្រីបណ្ដូលចិត្ត ដែលសុភមង្គលទាំងនេះ តែងត្រូវបានគេឃើញតាមរយៈ​ការបង្ហោះ​លើ​បណ្ដាញ​សង្គម បង្ហាញជីវិតប្រចាំថ្ងៃរីករាយមានសេចក្ដីសុខស្រស់បំព្រងជាញឹកញយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងគង់ ចាន់ស្រីមុំ បានបញ្ចេញរូបភាពប៉ុន្មានសន្លឹក បញ្ចេញរាងស៊ិចស៊ី ស្រស់ស្អាតយ៉ាងខ្លាំងនៅក្នុងអាងទឹក ធ្វើអោយប្រិយមិត្ត មើលមិនដាក់ភ្នែក ដោយភ្ជាប់មកជាមួយ Caption ចាក់​ដោត​​ថា៖

រស់ដើម្បីខ្លួនឯងឬអ្នកដទៃ? កុំយករឿងជីវិតរបស់អ្នកទៅផ្ញើលើមាត់អ្នកដទៃច្រើនពេកអី ព្រោះវា​ឥត​ប្រយោជន៍ទេ។ យើងគួរតែងាកមកធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងវិញ។ បើយើងរវល់តែខាតពេលស្ដាប់សម្ដីឥតប្រយោជន៍របស់អ្នកដទៃ នោះបានន័យថាអ្នកក៏ជា​មនុស្ស​ម្នាក់ដែលឥតប្រយោជន៍ដែរ ដែលចំណាយពេលកើតទុក្ខព្រោះសម្ដីរបស់អ្នកដទៃ​ដូចគ្នា។

Caption អ្នកនាង គង់ ចាន់ស្រីមុំ
Caption ហ្វេកប៊ុក អ្នកនាង គង់ ចាន់ស្រីមុំ
Caption ហ្វេកប៊ុក អ្នកនាង គង់ ចាន់ស្រីមុំ

ក្នុងនោះផងដែរ ឈុតពណ៌ប្រផេះនេះ បានបន្ថែមសម្រស់ដល់ អ្នកនាង គង់ ចាន់ស្រីមុំ មើលទៅកាន់តែស្រស់ស្អាត​ថែមមួយកម្រិតទៀត។

ក្រោយផុសរូបមិនបានប៉ុន្មាននាទីផង ក៏ត្រូវអ្នកគាំទ្រនាំគ្នានិយាយសរសើរពីរូបរាង និងភាពច្នៃប្រឌិតរបស់នាង ជាមួយសម្លៀកបំពាក់ថ្មី។ មិនត្រឹមតែប៉ុណោះនៅឆ្លៀត លួចច្រណែននឹងរូបសម្រស់តារាស្រីរូបនេះ ទោះវ័យកាន់​តែ​ជ្រេ តែរូបសម្ផស្សនៅក្មេងដដែល៕

រូបភាព អ្នកនាង គង់ ចាន់ស្រីមុំ
រូបភាព អ្នកនាង គង់ ចាន់ស្រីមុំ
រូបភាព អ្នកនាង គង់ ចាន់ស្រីមុំ
រូបភាព អ្នកនាង គង់ ចាន់ស្រីមុំ
រូបភាព អ្នកនាង គង់ ចាន់ស្រីមុំ
រូបភាព អ្នកនាង គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T