មិនមែនមួយ មិនមែនពីរ ប៉ុន្តែបទចម្រៀងK-pop ទាំងប្រាំនេះ បកស្រាយជាបីភាសា (Video Inside)

//s9.kh1.co/38/380b11084f54e6a03ac08668ee7dd78099ce2252.jpeg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ពិតជាមិនធម្មតា ខាងក្រោមនេះ ចម្រៀងដែលត្រូវបានច្រៀងជាបីភាសា ក្នុងនោះមានដូចជា ភាសាកូរ៉េ អង់គ្លេស ជប៉ុន និង ភាសាចិន

កម្សាន្ត៖ ដូចហ្វេនៗ អ្នកគាំទ្រ ដែលនិយមតាមដានវិស័យសិល្បៈកូរ៉េខាងត្បូង បានជ្រាបហើយថា​ ចម្រៀង K-Pop របស់កូរ៉េ ទទួលនូវការគាំទ្រពេញចិត្ត ពីសំណាក់អ្នកគាំទ្រ នៅជុំវិញពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចម្រៀងកូរ៉េភាគច្រើនត្រូវបានសង្កេតឃើញថា មានការបកស្រាយជា ១ ភាសា ឬ២ ភាសា នោះទេ ប៉ុន្តែ មានចម្រៀងប្រាំបទនេះ គឺត្រូវបកស្រាយដោយតារាចម្រៀងកូរ៉េ ទៅជា៣ ភាសាឯណោះ។

ខាងក្រោមនេះ ចម្រៀងដែលត្រូវបានច្រៀងជាបីភាសា គឺ ភាសាកូរ៉េ អង់គ្លេស ជប៉ុន និង ភាសាចិន។

១. បទ Congratulation 

បទនេះ ត្រូវបានបកស្រាយដោយ តារាចម្រៀងកូរ៉េ DAY6 ដោយមានបីបទ ដែលមាន Version ភាសាកូរ៉េ​ អង់គ្លេស និង ចិន។

Congratulation ជាភាសាកូរ៉េ
Congratulation ជាភាសាអង់គ្លេស
Congratulation ជាភាសាចិន

២. បទ Up & Down 

បទ Up&Down នេះ បកស្រាយដោយក្រុមតារាចម្រៀង EXID ដែលក្នុងបទនេះ មានការច្រៀងជាបីភាសា កូរ៉េ ចិន និង ជប៉ុន។

Up&Down ជាភាសាកូរ៉េ
Up&Down ជាភាសាចិន
Up&Down ជាភាសាជប៉ុន

៣. បទ Lightsaber 

ចំពោះ បទ Lightsaber នេះ ត្រូវបានបកស្រាយដោយ EXO ដោយមាន Version បីភាសា រួមមាន ភាសាកូ៉រេ ចិន និង ភាសាជប៉ុន។

Lightsaber ជាភាសាកូរ៉េ
Lightsaber ជាភាសាចិន
Lightsaber ជាភាសាជប៉ុន

៤.បទ Nobody

បទ Nobody នេះ បកស្រាយដោយក្រុម Wonder Girls ដែលក្នុងនោះ មាន Version បីភាសា កូរ៉េ អង់គ្លេស និង ជប៉ុន។

បទ Nobody ជាភាសាកូរ៉េ
Nobody ជាភាសាអង៉គ្លេស
Nobody ជាភាសាជប៉ុន

៥. បទ Just Right 

រីបទចុងក្រោយនេះ បទ Just Right ត្រូវបានបកស្រាយដោយ ក្រុមតារាចម្រៀងប្រុស GOT7 ដែលមានបីភាសា គឺ កូរ៉េ ជប៉ុន និង ភាសាចិន៕

Just Right ជាភាសាកូរ៉េ
Just Right ជាភាសាចិន
Just Right ជាភាសាជប៉ុន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T