លទ្ធផលការធ្វើតេស្តកូវីដ១៩លើកទី១ នី រតនា បានចេញហើយ

//s9.kh1.co/d7/d79bc089a1d8c6b536a2481898a5b0a15a7b68c7.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង នី រតនា បានធ្វើតេស្តកូវីដ១៩លើកទី១ ដោយទទួលបានលទ្ធផលហើយ ក្រោយពីមានផ្ទុះការឆ្លងកូវីដ១៩ ពីក្នុងផលិតកម្មរស្មីហង្សមាសច្រើនពេក។

ភ្នំពេញ៖ ក្រោយពីមានផ្ទុះការឆ្លងកូវីដ១៩ ពីក្នុងផលិតកម្មរស្មីហង្សមាសរួចមក តារាចម្រៀង នី រតនា ក៏បានធ្វើតេស្តកូវីដ១៩លើកទី១រួចហើយ ដោយលទ្ធផលទើបនឹងទទួលបានកាលពីម្សិលមិញនេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបង្ហាញនៅក្នុងហ្វេសប៊ុកថា តេស្តកូវីដ១៩លើកទី១របស់លោកគឺអវិជ្ជមាន ដែលបញ្ជាក់ថាលោកមិនមានវីរុសនេះឡើយ ប៉ុន្តែទោះបីជាយ៉ាងក៏ត្រូវការនៅដាច់ដោយឡែកគ្រប់រយៈពេល១៤ថ្ងៃ រង់ចាំការធ្វើតេស្តលើកទី២ ដើម្បីធានាអះអាងថាលោក គ្មានវីរុសប្រភេទនេះឡើយ។

យ៉ាងណាមិញនី រតនា បានបញ្ជាក់ថា សុខភាពលោកនិង ក្រុមគ្រួសារលោកនៅល្អធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រៅពីទៀតលោក ក៏បានសំណូមឲ្យប្រជាជនទាំងអស់គ្នាមានការប្រុងប្រយ័ត្នទាំងគ្នាផងដែរ ដើម្បីបញ្ឈប់នូវការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នេះបន្តទៀតនិង ចុងក្រោយលោកក៏បានជូនពរដល់សិល្បករ ក៏ដូចជាប្រជាជនខ្មែរដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឲ្យឆាប់ជាសះស្បើយឆាប់បានត្រឡប់ទៅគេហដ្ឋានទាំងអស់គ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
សារដែលនី រតនា បានបង្ហោះ
សារដែលនី រតនា បានបង្ហោះ
នី រតនា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T