ក្រោយចេញលទ្ធផលតេស្តកូវីដ១៩ ពេជ្រ សោភា ពោលពាក្យបែបនេះ

//s9.kh1.co/4f/4f0e97068a35dd145441a0de94664843fc4d230c.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយមានតារារួមទ្រនំ បានចេញមុខបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ១៩ ម្សិលមិញនេះ ពេជ្រ សោភា ចេញមុខបញ្ជាក់ថាអវិជ្ជមានកូវីដ

កម្សាន្ត៖ កញ្ញា ពេជ្រ សោភា ដែលពុកម៉ែបងប្អូនស្គាល់រួចមកហើយថាជា កំពូលតារាចម្រៀងមួយរូបនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានតារារួមទ្រនំផលិតកម្មជាមួយគ្នា មួយចំនួន ដូចជា​លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា និង សិល្បករសិល្បការិនីផ្សេងទៀត បានអះអាងបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ១៩ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រ និង សិល្បករសិល្បការិនីដូចគ្នា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កញ្ញា ពេជ្រ សោភា ក៏បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ថាខ្លួនមិនមានវិជ្ជមានកូវីដ១៩ ដូច្នេះថា៖

ជំរាបសួរពុកម៉ែបងប្អូន នាងខ្ញុំបានធ្វើតេសលើកទីមួយរួចហើយ លទ្ធផលគឺ អវិជ្ជមាន(Negative) តែទោះជាយ៉ាងនាងខ្ញុំបានធ្វើចត្តាឡីសក្តិ ខ្លួនឯង គឺធ្វើការនៅផ្ទះ14ថ្ងៃ ដើម្បីតាមដានសុខភាព។ ហើយរងចាំធ្វើតេសជាលើកទីពីរទោះជាយ៉ាងណា នាងខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ បងប្អូនទាំងអស់ ញាតិមិត្តជិតឆ្ងាយ និង Fanរបស់នាងខ្ញុំទាំងអស់ដែលសួរសុខទុក្ខ ហើយក៏សុំទោសដែលមិនបានឆ្លើយតបអស់។

កញ្ញា ពេជ្រ សោភា

ដោយឡែក តាមការបញ្ជាក់ខាងលើ តារាចម្រៀងស្រីរូបនេះ នឹងតាមដានសុខភាពខ្លួនឯង និង រង់ចាំការធ្វើតេស្តជាលើកទី២ បន្តទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ពេជ្រ សោភា
កញ្ញា ពេជ្រ សោភា
កញ្ញា ពេជ្រ សោភា
កញ្ញា ពេជ្រ សោភា
កញ្ញា ពេជ្រ សោភា
កញ្ញា ពេជ្រ សោភា
កញ្ញា​ ពេជ្រ សោភា
កញ្ញា​ ពេជ្រ សោភា
កញ្ញា ពេជ្រ សោផា
កញ្ញា ពេជ្រ សោផា
សាររបស់កញ្ញា ពេជ្រ សោភា
សាររបស់កញ្ញា ពេជ្រ សោភា
ពេជ្រ សោភា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T