លទ្ធផល​ធ្វើតេស្តកូវីដ១៩របស់ ឱក សុគន្ធ​កញ្ញា និង​​គ្រួសារ ចេញ​​ជា​ផ្លូវ​ការ​ហើយ​​

//s9.kh1.co/65/653409f641ab79b0c13987ffadde3f606abe4747.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លទ្ធផល​ធ្វើតេស្តកូវីដ១៩របស់ ឱក សុគន្ធ​កញ្ញា និង​​គ្រួសារ​​ចេញ​​ជា​ផ្លូវ​ការ​ហើយ​​

តាមហ្វេសប៊ុកផេករបស់អ្នកនាងឳក សុគន្ធ កញ្ញា បានផុសមុននេះបន្តិច និងបានរៀបរាប់ឳ្យដឹងថា៖
«ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀតចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បី​ធ្វើតេស្ត​ជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នា​ ដែលបានបារម្ភ​និងសួរសុខទុក្ខជាច្រើន​ដែល​នាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា!

សូមជូនពរមិត្តភក្តិបងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំង​អស់​គ្នារក្សា​ជំហរជំនះឲ្យបាន ហង្សមាសត្រូវតែរឹងមាំ។

សូមប្រុងប្រយ័ត្ន និងបន្តការពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវីដ១៩នេះ "៣កុំ ៣កាពារ"៕

https://s9.kh1.co/__image/w=650,h=620,q=100/47/473850a7bd0597ce815eacef168fcbc51eaa93c3.jpg
ឳក​សុគន្ធ កញ្ញា
ឳក​សុគន្ធ កញ្ញា
ឱក សុគន្ធកញ្ញា
Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T