កំហុស​​​​​ធំ​បំផុត ៣យ៉ាង​​​​របស់​​មនុស្ស​​ស្រី​​​​ ដែល​​​ធ្វើ​​​ឲ្យ​​ខ្លួន​​​​ឯង​មានវិប្បដិ​សារី​​​​​​​​​ទាំងវ័យក្មេង

//s9.kh1.co/80/809517247f3f1bc3b183ec15cf205a34f36ce8fe.jpg
យល់ដឹង

 ១០-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កំហុសធំៗ ៣ យ៉ាងរបស់មនុស្សស្រីនឹងធ្វើឲ្យខ្លួនឯងឈឺចាប់បំផុតនៅថ្ងៃខាងមុខ

ស្នេហាគឺជារឿងធម្មជាតិដែលមនុស្សគ្រប់រូបតែងតែមាន តែកុំព្រោះតែស្នេហាហើយនឹងមនោសញ្ចេតនា អ្នកហ៊ាន​លះ​បង់​អ្វីៗដើម្បីតែគេម្នាក់នោះឲ្យសោះ។ ទំនាក់ទំនងរវាងមនុស្សពីរនាក់អាចឈានទៅមុខបានដោយសុភមង្គល វាមិន​មែន​​ជារឿងងាយស្រួលនោះ​ឡើយ។ ភាគគីសងខាងគួរចេះអធ្យាស្រ័យទៅវិញទៅមក និងផ្ដល់ភាពស្មោះត្រង់​ឲ្យគ្នា​ផង​ដែរ​​។ តែយ៉ាងណាមិញ នារីៗតែងតែយល់ខុស ហើយព្យាយាមធ្វើរឿងបីយ៉ាងនេះ ដែលធ្វើឲ្យទំនាក់ទំនង​របស់​គេ​ហាក់​​សោះ​​អង្គើយ​ទៅៗ។ ហើយកំហុសទាំង ៣ នោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣. ដេកស្រមៃ​ថា​គេនឹងកែប្រែ និងធ្វើអ្វីៗដើម្បីតែខ្លួនឯង

https://s9.kh1.co/__image/w=650,h=434,q=100/a2/a2171e7c1f7f605195b7d27b13dc87ca1ade95c1.jpg

មនុស្សគ្រប់ៗ​រូបតែងតែមាននូវចំណុចល្អ និងមិនល្អរៀងៗខ្លួន។ ហេតុនេះហើយមុនពេលចាប់ផ្ដើមទាក់ទងគ្នា អ្នកគួរ​តែ​រំលឹកខ្លួនឯងថា តើអាចអត់ធ្មត់នឹងចំនុចដែលដៃគូរធ្វើអោយអ្នកទាស់ចិត្តបាន ឬអត់?

២. លះបង់ ព្រោះតែលែងមានចិត្តតស៊ូព្យាយាម

https://s9.kh1.co/__image/w=480,h=363,q=100/73/73f342847a9a66cb23ac928bdd4fa19a6bbd1a34.png

មិនថាមានសេចក្ដីសុខយ៉ាងណាស់ ពេញចិត្តនឹងគ្រប់យ៉ាងហើយយ៉ាងណានោះទេ ច្បាស់ជាមានពេលខ្លះ​ក៏មិន​យល់​ស្រប​គ្នា ទាស់សម្ដីគ្នាមិនខាន។ តែយ៉ាងណា ក៏កុំបោះបង់គ្នាដែរ។

១. យល់ព្រមទទួលយកទាំងដឹងថា គេមិនសក្តិសមនឹងខ្លួន

https://s9.kh1.co/__image/w=650,h=366,q=100/7d/7da85e8b031c24b68025532854e685ff09ebeda8.jpg

អត្តចរិត និងរបៀបរបបក្នុងការរស់នៅសម្រាប់ជីវិតប្រចាំថ្ងៃវាពិតជាសំខាន់ណាស់ ហើយក៏ជា​ចំណុច​ដែល​​មិន​គួរ​មើល​រំលង​នោះ​ទេ ពេលដែលកំពុងស្វែងយល់ ហើយអនុញ្ញាតអោយគេដើរចូលមកក្នុងជីវិតអ្នកនោះ។

កុំព្យាយាមធ្វើឲ្យខ្លួនក្លាយជាជម្រើសរបស់អ្នកដទៃ តែអ្នកគួរគប្បីស្វែងយល់ពីគ្នា​ឲ្យច្បាស់​ទៅវិញ​ទៅ​មកមុខ​សម្រេច​ចិត្ត​ថា​ ឲ្យគេចូលមកក្នុងជីវិតរបស់អ្នក៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T