ភ្នំពេញ: ក្រោយផ្ទុះព័ត៌មានកក្រើកទាក់ទងនិងការរកឃើញសិល្បករ និងសិល្បការិនីជាច្រើន ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ភ្លាមៗនោះ លោក ឆន សុវណ្ណរាជ ដែលពុកម៉ែ បងប្អូន និងទស្សនិកជន បានស្គាល់ថា លោកជាតារាចម្រៀងម្នាក់ដ៏មានសមត្ថភាព និងទេពកោសល្យ ហើយថែមទាំងជាអ្នកជិតដិតម្នាក់ជាមួយមិត្តរូមសិល្ប:ផ្សេងៗទៀតនៅក្នុងគ្រួសារហង្សមាស ថែមទៀតនោះ បានចេញមុខមកធ្វើការបកស្រាយអំពីស្ថានភាពសុខភាពខ្លួនក្រោយត្រូវបានគ្រូពេទ្យធ្វើតេស្តលើកទី១ រកឃើញថាអវិជ្ជមាន ដោយលោកបានសរសេរនៅលើគេហទំព័រផ្ទាល់ខ្លួនក្នុងបណ្តាញហ្វេស ប៊ុក យ៉ាងដូច្នេះថា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំរាបសួរបាទពុកម៉ែបងប្អូនមិត្តភ័ក្តនឹងមិត្តអ្នកគាំទ្រទាំងអស់គ្នាដែលសួរសុខទុក្ខនឹងបារម្មណ៏ពីសុវត្តិភាពនឹងសុខភាពរបស់ខ្ញុំបាទតាមរយះបណ្តាញសង្គមប៉ុន្មានថ្ងៃនេះសុំទោសផងដែលមិនបានឆ្លើយតបអស់សុខភាពខ្ញុំធម្មតាមិនអីទេហើយលិទ្ធផលធ្វើតេសលើកទីមួយសំរាប់ខ្ញុំបាទកាលពីម្សិលមិញចំពោះកូវិដ១៩នោះគឺ អវីជ្ជមាន Negative 🙏🙏 ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តទៀត ដើម្បីធ្វើការធ្វើតេសបន្តទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានបារម្មណ៍នឹងជូនពរ សូមប្រុងប្រយ័ត្ននឹងបន្តការពារអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ អ្នកភ្លេចកូវិដតែកូវិដមិនភ្លេចអ្នកទេ " ៣កុំ ៣កាពារ"។
គួររំលឹកផងដែរថា ត្រឹមរយ:ដ៏ខ្លី ពោលគឺម្សិលមិញ និងថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យសំណាក និងបានរកឃើញតារាល្បីៗប្រចាំផលិតកម្មហង្សមាស ចំនួន៣នាក់ ដែលក្នុងនោះ មាន អ្នកនាង កែវ ចាន់និមល លោក ណុប ប៉ាយ៉ារិទ្ធិ និងកញ្ញា វី ឌីណែត បានវិជ្ជមានវីរុសកូវីដ១៩៕


