មកស្តាប់អំពីការហ្វឹកហាត់របស់កញ្ញា លីវ ជីលី មុនពេលចូលរួមប្រកួត Miss Grand International 2020 (មានវីដេអូ)

//s9.kh1.co/c4/c4709e6364edb025a6fc9a7c722168a7612a6bf8.jpeg
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកស្តាប់អំពីការហ្វឹកហាត់របស់កញ្ញា លីវ ជីលី មុនពេលចូលរួមប្រកួត Miss Grand International 2020

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាដឹងហើយថា ក្នុងការប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បានទទួលតំណែងរងទី២ បន្ទាប់ពីកញ្ញា សេង រដ្ឋា និង កញ្ញា លឹម សុធារី។ ជាការពិតកញ្ញា សេង រដ្ឋា គឺជាម្ចាស់មកុដនៅពេលនោះ តែដោយសារមានបញ្ហាជាមួយនឹងក្រុមហ៊ុន ទើបនាងត្រូវបានដកហូតតំណែង ហើយត្រូវប្រគល់ឱ្យតំណែងរងទី១គឺកញ្ញា លឹម សុធារី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលនោះដែរ កញ្ញា លឹម សុធារី បានបដិសេធទទួលយកតំណែងជ័យលាភីដើម្បីទៅប្រកួតលំដាប់អន្តរជាតិ ដោយកញ្ញាបានលើកឡើងថា កញ្ញាមានបញ្ហាសុខភាព និងពិបាកក្នុងការហ្វឹកហាត់។ ដូចនេះតំណែងជ័យលាភីបានធ្លាក់ទៅលើកញ្ញា លីវ ជីលី ជាតំណែងរងទី២។ កញ្ញា លីវ ជីលី ស្ម័គ្រចិត្តក្នុងការទទួលយកតំណែងជ័យលាភីមួយនេះ ដើម្បីតំណែងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International 2020 នៅឯប្រទេសថៃ។ កញ្ញា លីវ ជីលី បានលើកឡើងថា កញ្ញាមានពេលតែ១ខែប៉ុណ្ណោះក្នុងការហ្វឹកហាត់មុនចូលរួមប្រកួត ដោយមានលោកគ្រូមកពីប្រទេសហ្វីលីពីនមកបង្រៀន។

កញ្ញា លីវ ជីលី ក៏បានបន្ថែមទៀតថា ពេលខ្លះការហ្វឹកហាត់មានលក្ខណៈពិបាក និងធ្វើឱ្យកញ្ញាយំជាច្រើនដង តែកញ្ញាមិនចុះចាញ់ឡើយ កញ្ញានឹងខិតខំពុះពារដើម្បីយកកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕

បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា លីវ ជីលី ក្នុងកម្មវិធីមួយ
  កញ្ញា លីវ ជីលី ក្នុងកម្មវិធីមួយ
លោក អ៊ិន សុភិន
លោក អ៊ិន សុភិន
  កញ្ញា លីវ ជីលី
  កញ្ញា លីវ ជីលី
https://s9.kh1.co/__image/w=650,h=384,q=100/a3/a3e465acd25ae51ba874d9c73e0477edd954f346.jpg
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T