ចូលរួមសោកស្តាយ! អ្នកម្តាយតារាចម្រៀង វណ្ណា ពិសិដ្ឋ បានទទួលមរណភាពហើយ

//s9.kh1.co/56/569d78f00c4890826c5c332bf8f2b368ea762d0c.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាអាណិតនិង លើកទឹកចិត្តតារាចម្រៀង លោក វណ្ណា ពិសិទ្ធ ដែលកំពុងតែជួបទុកប៉ុនភ្នំ ដែលម្តាយ ត្រូវអនិច្ចកម្មកាលពីម្សិលមិញនេះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ លោក វណ្ណា ពិសិដ្ឋ បានជួបរឿងដ៏អកុសលមួយគឺមានលោកម្តាយរបស់បានទទួលអនិច្ចកម្ម ធ្វើឲ្យទស្សនិកជនដែលជាហ្វេនៗរបស់ក៏សម្តែងនូវ ការសោកស្តាយជំនួសលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការបង្ហោះរបស់គណនីរបស់តារាប្រុសរូបនេះ បានបង្ហោះពីរូបភាពម្តាយខ្លួនកាលពីម្សិលមិញនិង ព្រមទាំងពោលពាក្យលាជាលើកចុងក្រោយយ៉ាងរំជួលចិត្តថា៖

ចាប់ពីពេលនេះតទៅកូនឈប់បានឃេីញអ្នកម្តាយជាទីស្រឡាញ់ជារៀងរហូតហេីយ​ កូនសូមឲ្យវិញ្ញាណក្ខន្ធអ្នកម្តាយទៅកាន់សុគតិភព​ សូមម៉ាក់ទៅឲ្យបានសុខណាម៉ាក់ណា

វណ្ណា ពិសិដ្ឋ

យ៉ាងណាមិញ អ្នកគាំទ្របាននាំគ្នាចូលរំលែកទុក្ខនិង មួយចំណែកទៀតបានប្រាប់ទៅកាន់វណ្ណា ពិសិដ្ឋ ឲ្យកាន់តែមានភាព រឹងមាំក្នុងស្ថានភាពដែលពិបាកមួយនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វណ្ណា ពិសិដ្ឋ
វណ្ណា ពិសិដ្ឋ
វណ្ណា ពិសិដ្ឋ
វណ្ណា ពិសិដ្ឋ
វណ្ណា ពិសិដ្ឋ
វណ្ណា ពិសិដ្ឋ
វណ្ណា ពិសិដ្ឋ (ម្តាយកាលនៅរស់)
វណ្ណា ពិសិដ្ឋ (ម្តាយកាលនៅរស់)
វណ្ណា ពិសិដ្ឋ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T