កាលពីពេលថ្មីៗនេះ មានភ្ញាក់ផ្អើលជាខ្លាំងដោយពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនីមល បានឆ្លងជំងឺ កូវីដ-១៩ ដែលរួមទាំងកូនស្រី និងស្វាមីក៏ឆ្លងជំងឺនេះផងដែរ។ បើតាមប្រភពព័ត៌មាន សាមីខ្លួនផ្ទាល់បានឲ្យដឹងថាខ្លួនបានឆ្លងពីអ្នកដឹកនាំសំដែងម្នាក់ ក្នុងពេលរួមការងារជាមួយគ្នាថតស្ពតណែនាំអំពីការការពារជំងឺឆ្លងនេះផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាក់ទិននឹងរឿងនេះផងដែរ ពិធីកររួមអាជីពលោក សុខ រ៉ាសុី ក៏បានទម្លាយពី Clip វីដេអូមួយ ដោយបានអះអាងថា ព្រោះតែវីដេអូនេះហើយទើបធ្វើឲ្យអ្នកនាង ចាន់ កែវនីមល រងគ្រោះឆ្លងកូវីដនេះដោយមិនដឹងខ្លួន។ លោក សុខ រ៉ាស៊ី បានបង្ហោះ Clip វីដេអូមួយអមជាមួយនឹង Caption ដូច្នេះថា ៖
"ព្រោះតែ Videoមួយនេះ ហើយ! ទើបគាត់ទទួលរង ដោយមិនបាន ដឹងខ្លួន 😭 ចាន់ កែវនិមល (Chan Keo Nimol)! មើល វីដេអូនេះ អ្នកនឹង បានដឹង ថាគាត់ បានធ្វើល្អ ប៉ុណ្ណា ដើម្បីសង្គម! តាមរយះការងារខ្ញុំជាមួយគាត់ គាត់ក៏ការពារខ្លាំងណាស់ដែរ ពេល ចូលធ្វើការ គាត់តែង វាស់កំដៅ ក្នុង កាបូបគាត់ តែងមានអាកុល និង ពាក់ម៉ាស់ ពាក់របាំង ជានិច្ច!
យើងនៅតែ ផ្តល់កំលាំងចិត្ត ដល់គាត់ និង គ្រួសារគាត់ ជូនពរ អោយគាត់ និង គ្រួសារ ឆាប់ជាសះស្បើយ ដូចធម្មតាវិញ! សូមលើកទឹកចិត្តគាត់ទាំងអស់គ្នា!ដោយក្តីគោរព ពីខ្ញុំបាទ ដែលជាមិត្តរួមការងារ និង នៅជាបងប្អូនល្អ នឹងគ្នា រហូត!"
គួរឲ្យដឹងផងដែរថា មកទល់ពេលនេះអ្នកនាង ចាន់ កែវនីមល និងក្រុមគ្រួសារកំពុងតែសម្រាកព្យាបាលនៅក្នុងអតីតសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ៕
សូមទស្សនាវីដេអូខាងក្រោម៖



