វីដេអូ​​របស់ កែវ ចាន់និមល មុន​តេស្ត​វិជ្ជមាន​​កូវីដ​១៩​ (មាន​វីដេ​អូ​)​

//s9.kh1.co/b2/b2d195d4a2fa64cd29b7e801c0684b258dd30150.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិធី​ការនីល្បី​ឈ្មោះ​ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនីមល បានឆ្លងជំងឺ កូវីដ-១៩ ដែលរួមទាំងកូនស្រី និងស្វាមីក៏ត្រូវបានឆ្លងជំងឺនេះផងដែរ

កាលពីពេលថ្មីៗនេះ មានភ្ញាក់ផ្អើលជាខ្លាំងដោយពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនីមល បានឆ្លងជំងឺ កូវីដ-១៩ ដែលរួមទាំងកូនស្រី និងស្វាមីក៏ឆ្លងជំងឺនេះផងដែរ។ បើតាមប្រភពព័ត៌មាន សាមីខ្លួនផ្ទាល់បានឲ្យដឹងថា​ខ្លួនបានឆ្លងពីអ្នកដឹកនាំសំដែងម្នាក់ ក្នុងពេលរួមការងារជាមួយគ្នាថតស្ពត​ណែនាំ​អំពី​ការការពារ​ជំងឺឆ្លងនេះផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចាន់ កែវនិមល
ចាន់ កែវនិមល

ទាក់ទិននឹងរឿងនេះផងដែរ ពិធីកររួមអាជីពលោក សុខ រ៉ាសុី ក៏បានទម្លាយពី Clip វីដេអូមួយ ដោយបានអះអាងថា ព្រោះតែវីដេអូនេះហើយទើបធ្វើឲ្យអ្នកនាង ចាន់ កែវនីមល រងគ្រោះឆ្លងកូវីដនេះដោយមិនដឹងខ្លួន។ លោក សុខ រ៉ាស៊ី បានបង្ហោះ Clip វីដេអូមួយអមជាមួយនឹង Caption ដូច្នេះថា ៖

"ព្រោះតែ Videoមួយនេះ ហើយ! ទើបគាត់ទទួលរង ដោយមិនបាន ដឹងខ្លួន 😭 ចាន់ កែវនិមល (Chan Keo Nimol)! មើល វីដេអូនេះ អ្នកនឹង បានដឹង ថាគាត់ បានធ្វើល្អ ប៉ុណ្ណា ដើម្បីសង្គម! តាមរយះការងារខ្ញុំជាមួយគាត់ គាត់ក៏ការពារខ្លាំងណាស់ដែរ ពេល ចូលធ្វើការ គាត់តែង វាស់កំដៅ ក្នុង កាបូបគាត់ តែងមានអាកុល និង ពាក់ម៉ាស់ ពាក់របាំង ជានិច្ច! 
យើងនៅតែ ផ្តល់កំលាំងចិត្ត ដល់គាត់ និង គ្រួសារគាត់ ជូនពរ អោយគាត់ និង គ្រួសារ ឆាប់ជាសះស្បើយ ដូចធម្មតាវិញ! សូមលើកទឹកចិត្តគាត់ទាំងអស់គ្នា!ដោយក្តីគោរព ពីខ្ញុំបាទ ដែលជាមិត្តរួមការងារ និង នៅជាបងប្អូនល្អ នឹងគ្នា រហូត!"

សុខ រ៉ាសុី

គួរឲ្យដឹងផងដែរថា មកទល់ពេលនេះអ្នកនាង ចាន់ កែវនីមល និងក្រុមគ្រួសារកំពុងតែសម្រាក​ព្យាបាល​នៅក្នុង​អតីត​សណ្ឋា​គារ Intercontinental រាជធានីភ្នំពេញ៕

សូម​​ទស្សនា​វីដេអូ​ខាងក្រោម៖

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
កែវ ចាន់និមល
Yem Viroth
viroth (C)

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T