ហេតុតែស្រលាញ់អាយដល់ខ្លាំង ហ្វេន Peter ដល់ថ្នាក់សុំថតរូបស្ទាយ៍លុតជង្គង់ ឲ្យលោករឹងខ្លួនអស់

//s9.kh1.co/12/12086277abd4e9664092c91a5429f0087716bad3.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាប្រុស Peter បោះជំហានក្នុងវិថីសិល្បៈ២០ឆ្នាំហើយ តែនេះជាលើកដំបូង ដែលនារីម្នាក់ចិត្តក្លាហ៊ានខ្លាំងសុំលោកថតរូប បែបនេះ

ថៃ៖ ពិតណាស់ តារាប្រុសកូន២  Peter Corp រូបនេះ ជាតារាសម្តែងរូបសង្ហា មានលទ្ធភាពឆក់យកបេះដូងអ្នកគាំទ្រស្រីៗឲ្យរំភើបមិនតិចទេ ពេលដែលឃើញសម្រស់សែនទាក់ទាញ របស់រូបលោកម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា តារាប្រុសរូបនេះ បានប្រលូកក្នុងវិស័យសិល្បៈថៃនេះ ជាង២០ឆ្នាំហើយ តែលោកសម្តែងភាពនឹកស្មានមិនដល់ និងហួសចិត្ត ក្រោយពេល នារីម្នាក់ បានសុំឲ្យ Peter បង្ហាញស្ទាយ៍លើកដៃពីរ ថតរូបជាមួយនាង ហើយនៅមិនអស់ទេគឺ រូបនាង នៅបន្ទាបជង្គង់ ដាក់រូបលោកថែមទៀតខណៈពេលថត ដែលជាហេតុធ្វើឲ្យលោក ហាក់ស្លុតចិត្ត ។ ហេតុការណ៍ បានកើតឡើង នៅពេល បញ្ចប់ការប្រកាសសេចក្តីប្រកាសអ្នកតំណាងថ្មីនៃ 7 Yachts ដែលនៅចុងកម្មពិធីមានការថតរូបជាមួយនឹងភ្ញៀវ ក៏ដូចជាក្រុមអ្នកគាំទ្រខ្លួន។

ខណៈពេលនោះ គេឃើញ តារាប្រុសរូបនេះ បានលើកដៃ២ ដូចការស្នើសុំរបស់អ្នកគាំទ្រមែន តែគ្រាន់តែថតរូបហើយភ្លាម ក៏ស្រាប់តែរត់ចេញពីលើឆាកភ្លែត មិនតែប៉ុណ្ណោះ លោកក៏បានប្រាប់ឲ្យដឹងថា វាពិបាកនឹងទប់អារម្មណ៍អៀនខ្លាំងណាស់ នេះដោយសារតែ រូបលោក មិនធ្លាប់ជួបនរណាម្នាក់ ហ៊ានធ្វើដល់ថ្នាក់ហ្នឹងដាក់រូបលោក ពីមុនមកទេ៕  

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
តារាប្រុស Peter
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T