អ្នកបុរាណវិទ្យារកឃើញរទេះសេះបូរាណ ដែលកប់ក្នុងការផ្ទុះភ្នំភ្លើងនៅទីក្រុង Pompeii (មានវីដេអូ)

//s9.kh1.co/a8/a89bdd3a1f0fc8eb0ae86517a239fc0d2c86bdf5.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Pompeii គឺជាកន្លែងបុរាណវិទ្យាដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ដែលធ្លាប់ត្រូវភ្នំភ្លើងលេបត្របាក់កាលពីបូរាណ

អ៊ីតាលី៖ អ្នកបុរាណវិទ្យានៅប្រទេសអ៊ីតាលីបានរកឃើញរទេះសេះដែលនៅរក្សាបានរូបរាងយ៉ាងល្អ នៅជិតទីក្រុងបុរាណ Pompeii។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ការរកឃើញនៅ Pompeii បានហៅវាថាជា «របកគំហើញពិសេស» ពីព្រោះវាតំណាងឱ្យការរកឃើញដ៏កម្រមួយ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសអ៊ីតាលីរហូតមកដល់ពេលនេះ ដោយរូបរាងវានៅតែរក្សាបានល្អផងដែរ។

ការផ្ទុះឡើងនៃភ្នំភ្លើង Vesuvius ក្នុងឆ្នាំ79ក្រោយគ្រិស្តសករាជ បានគ្របដណ្តប់ទីក្រុងនេះនៅក្នុងផេះភ្នំភ្លើង ដែលធ្វើឱ្យក្រុងនេះនៅតែរក្សាភាពដើមបាន និងជាកន្លែងបុរាណវិទ្យាដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។

លោក Massimo Osanna នាយកឧទ្យានបុរាណវិទ្យាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រទេះសេះនេះទំនងជាត្រូវបានប្រើសម្រាប់ពិធីបុណ្យនិងក្បួនដង្ហែរ ឬនាំកូនក្រមុំទៅពិធីមង្គលការរបស់នាង ជាជាងការប្រើប្រាស់ប្រចាំថ្ងៃ។

រទេះសេះនេះមានកង់បួន និងផ្នែកខ្លះធ្វើពីដែក ព្រមទាំងមានគ្រឿងតុបតែងធ្វើពីលង្ហិន សំណប៉ាហាំង និងឈើ។  

រូបភាព
រូបភាព

វាត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី7 ខែមករា ប៉ុន្តែការជីកនេះបានចំណាយពេលរាប់សប្តាហ៍ ដោយសារតែសម្ភារទាំងនោះមានភាពផុយស្រួយ។

ជាអព្ភូតហេតុហើយ ដែលរទេះនេះមិនបាក់បែកក្នុងការដួលរលំនៃជញ្ជាំងនិងពិដានបន្ទប់អំឡុងពេលការផ្ទុះភ្នំភ្លើង និងមិនត្រូវបានបំផ្លាញដោយក្រុមមនុស្សដែលជីកផ្លូវរូងក្រោមដីខុសច្បាប់នៅទីតាំងនោះផងដែរ។

ក្រុមអ្នកជំនាញបានអបអរ ចំពោះការរកឃើញនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T