មហាសេដ្ឋីជនជាតិជប៉ុនម្នាក់ កំពុងតែរៀបចំបេសកកម្មថ្មី ជាមួយនឹងលោក Elon Musk

//s9.kh1.co/bd/bddaa62f4eb35ea747bf629e1d34a9674ef4d37e.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មហាសេដ្ឋីជនជាតិជប៉ុនម្នាក់ កំពុងតែរៀបចំបេសកកម្មថ្មី ជាមួយនឹងលោក Elon Musk

បរទេស៖ លោក Yusaku Maezawa ជាមហាសេដ្ឋីជនជាតិជប៉ុនម្នាក់ កំពុងតែរៀបចំបេសកកម្មថ្មីជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ SpaceX ដើម្បីបង្ហោះគាត់ទៅលេងជុំវិញឋានព្រះច័ន្ទនៅក្នុងអំឡុងឆ្នាំ ២០២៣ ខាងមុខនេះ។ រហូតមកដល់ពេលថ្មីៗនេះ គាត់ក៏ប្រកាសជាសាធារណៈថា ចង់ឲ្យមានបុគ្គលសំណាងចំនួន៨ នាក់មកធ្វើដំណើរជាមួយគាត់ដែរ ក្នុងចំណោមមនុស្សសរុបទាំង១០ ទៅ១២ នាក់ នឹងជិះក្នុងរ៉ុកកែតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


លោក Elon Musk និង លោក Yusaku Maezawa
លោក Elon Musk និង លោក Yusaku Maezawa

គួររម្លឹកដែរថា កាលពីប៉ុន្មានជាង ២ឆ្នាំមុន លោក Yusaku Maezawa បាននិយាយថា គាត់នឹងជិះតែជាមួយ សិល្បករមួយចំនួនទៀតប៉ុណ្ណោះ ដោយឡែកមកដល់ឆ្នាំថ្មីនេះវិញ គាត់ក៏សម្រេចចិត្តចង់នាំយកមនុស្សទូទៅចំនួន ៨ នាក់ទៀត ដែលធ្លាប់មានប្រវត្តិធ្វើអ្វីក៏បាន។

កាលពីឆ្នាំ២០១៨  លោក Elon Musk និងលោក Yusaku Maezawa ជាអ្នកលក់រាយតាមអនឡាញដ៏ល្បីល្បាញ ដែលក្រុមហ៊ុនរបស់គាត់មានតម្លៃរហូតដល់ទៅខ្ទង់ ២ ពាន់លានដុល្លារឯណោះ បានប្រកាសជាផ្លូវការថា ពួកគេនឹងចាប់ផ្ដើមបេសកកម្មបង្ហោះយាន Starship ជាលក្ខណៈដំណើរទស្សនកិច្ចលើកដំបូងបង្អស់។ ចំណែកឯបេសកកម្មមួយនេះ នឹងធ្វើការជិះជុំវិញឋានព្រះច័ន្ទក្នុងរយៈពេលប្រមាណជាង ៦ ថ្ងៃតាមច័ន្ទគតិ ដោយតម្រូវឲ្យអ្នកដែលចង់ចូលរួមទាំងអស់ត្រូវតែចេះ “យកបទពិសោធន៍នេះ ទៅជួយមនុស្សផ្សេងទៀត និងសង្គមតាមមធ្យោបាយរៀងៗខ្លួន” ក៏ដូចជា “មានឆន្ទៈក្នុងការគាំទ្រដល់សមាជិកនាវិកដទៃទៀតដែលមានសេចក្តីប្រាថ្នាស្រដៀងគ្នា”៕

 លោក Yusaku Maezawa និង លោក Elon Musk និង
 លោក Yusaku Maezawa និង លោក Elon Musk និង
OUk OUDOM
Oudom Ouk (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T