យុវជនម្នាក់ក្ដៅចិត្ដពេក ព្រោះមុខអត់ស្អាតរកការងារអត់បានធ្វើ ស្រាប់តែទៅកែសម្ផស្ស៩ដង ឥឡូវមុខដូច Oppa​ (មានវីដេអូ)

//s9.kh1.co/45/45a04363f98d880c6fa8ca9e3275db2e6fc40394.jpg
សង្គម

 ០២-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

យុវជនម្នាក់ក្ដៅចិត្ដពេក រកការងារអត់បានធ្វើព្រោះមុខអត់ស្អាត ស្រាប់តែទៅវះកាត់កែសម្ផស្ស៩ដង ឥឡូវមុខដូច Oppa ។

វៀតណាម៖ សព្វថ្ងៃនេះ ប្រសិនបើកើតមកមិនសូវស្អាត មិនសូវទាក់ទាញ វាលែងជាបញ្ហាគួរឲ្យព្រួយបារម្ភ.តទៅទៀតហើយ ព្រោះថាបច្ចេកវិទ្យាកាន់តែទំនើប មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើការកែសម្ផស្សតាមចិត្ដចង់បាន។ តួយ៉ាង ដូចជាបុរសជនជាតិវៀតណាមម្នាក់ អះអាងថាខ្លួន បានវះកាត់កែសម្ផស្សជាច្រើនលើក រហូតទទួលបានមុខមាត់ថ្មីមើលសឹងមិនចង់ស្គាល់ បន្ទាប់ពីបរាជ័យរកការងារមិនបានធ្វើនាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភព័ត៌មានបានឲ្យដឹងថា លោក Đỗ Quyền ជាអ្នកលេង TikTok មួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិនមួយនេះ បន្ទាប់ពីលោកបានលាតត្រដាងរូបថតកាលមិនទាន់វះកាត់កែសម្ផស្ស និងក្រោយពេលវះកាត់កែសម្ផស្សចំនួន ៩ដង ត្រង់កន្លែងសំខាន់ៗដែលរួមមានដូចជា លើកខ្ទង់ច្រមុះ ចាក់ចង្កា បបូរមាត់ វះកាត់ត្របកភ្នែកពីរជាន់ និងកន្លែងមួយចំនួនទៀត ដោយចំណាយអស់ប្រាក់ប្រមាណ ៤០០លានដុង ឬប្រមាណ ១៧,៤០០ដុល្លារអាមេរិក។

បុរសវ័យ ២៦ឆ្នាំ ដែលបច្ចុប្បន្នធ្វើការជាអ្នកកែសម្ផស្សនៅក្នុងទីក្រុងសៃហ្គនរូបនេះ​ បង្ហើបថាមូលហេតុដែលជំរុញទឹកចិត្ដលោកឲ្យហ៊ានចំណាយប្រាក់យ៉ាងច្រើនបែបនេះ ដោយសារមុខមាត់មិនអំណោយផលពីធម្មជាតិ ជាហេតុពិបាករកការងារធ្វើ ជាពិសេសលោកធ្លាប់ត្រូវបានគេចំអក​​ចំអន់ថាមុខមាត់មិនស្អាត មិនទាក់ទាញ អំឡុងពេលទៅសម្ភាសន៍ការងារ។ ដូច្នេះលោកក៏សម្រេចចិត្ដសន្សំលុយដោយខ្លួនឯង ពីព្រោះថាក្រុមគ្រួសារក៏មិនមានជីវភាពធូរធាអីនោះដែរ។

លោកបន្ថែមថា កាលពីមកដល់ផ្ទះលើកដំបូង បន្ទាប់ពីវះកាត់កែសម្ផស្សរួច ម្ដាយឪពុករបស់លោកមើលលោកមិនស្គាល់ឡើយ ព្រោះតែប្លែកខ្លាំង ហាក់ដូចជាមនុស្សពីរនាក់ផ្សេងគ្នាអីចឹង។ លោកក៏គិតថា ប្រសិនបើមាននរណាម្នាក់មិនមែនជាខ្លួនលោកផ្ទាល់ យករូបថតមុនពេល និងក្រោយពេលវះកាត់កែសម្ផស្សទៅបង្ហោះនោះ ប្រហែលគ្មាននរណាម្នាក់ជឿថា ម្ចាស់រូបជាមនុស្សតែមួយទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបថតមុនពេល និងក្រោយពេលវះកាត់កែសម្ផស្សរួច
រូបថតមុនពេល និងក្រោយពេលវះកាត់កែសម្ផស្សរួច
រូបថតរបស់លោក Quyền បច្ចុប្បន្ន
រូបថតរបស់លោក Quyền បច្ចុប្បន្ន
រូបថតរបស់លោក Quyền បច្ចុប្បន្ន
រូបថតរបស់លោក Quyền បច្ចុប្បន្ន
@quyen_do8

Trả lời @halfelf2309 #howichange lúc trc Ngoại xấu thg bị chê bai thay đổi đê mình hoan hảo hơn ạ #Thaydoi #daythithanhcongkhongnhi

♬ feeling - Official Sound Studio
វីដេអូ
@quyen_do8

#howichange cám ơn ai đó bỏ rơi tôi để tôi tìm lại dc chính mình #lộtxác #Thaydoi

♬ Hẹn Yêu - Minh Vương, Thương Võ, ACV
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T