ហាង Apple Store ចំនួន270កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានបើកមកវិញហើយ ក្រោយស្ថានភាពកូវីដធូរស្បើយ

//s9.kh1.co/eb/ebfb8d10efd4f2119f878c6a0d2e4045b80b58d5.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហាងលក់រាយចុងក្រោយបង្អស់របស់ Apple នៅរដ្ឋតិចសាស់ បានបើកដំណើរការវិញហើយនៅថ្ងៃនេះ

អាមេរិក៖ ហាងលក់រាយរបស់ Apple ចំនួន270កន្លែងនៅសហរដ្ឋអាមេរិកត្រូវបានបើកដំណើរការជាថ្មីម្តងទៀតនៅថ្ងៃទី1 ខែមីនា ឆ្នាំ2021 ដែលនេះជាលើកទីមួយហើយដែល Apple បានបើកទីតាំងរបស់ខ្លួនទាំងអស់ឡើងវិញ ចាប់តាំងពីការបិទកាលពីខែមីនា ឆ្នាំ2020មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលការបិទទ្វារដំបូងបានកើតឡើងនៅថ្ងៃទី14 ខែមីនា ឆ្នាំ2020 ក្រុមហ៊ុន Apple គ្រោងនឹងបើកហាងឡើងវិញនៅថ្ងៃទី27 ខែមីនា ប៉ុន្តែបើកវិញមិនបាន ហើយហាងបានបើកហើយបិទទៅវិញជាបីបួនលើកឯណោះ ដោយសារតែជំងឺរាតត្បាតបានបន្ត។

ហាងខ្លះបានចាប់ផ្តើមបើកដំណើរការឡើងវិញនៅខែឧសភា ឆ្នាំ2020 ប៉ុន្តែរហូតមកដល់ថ្ងៃនេះទើបទីតាំងទាំងអស់ត្រូវបានបើកដំណើរការមកវិញ។ ហាងនៅក្នុងរដ្ឋតិចសាស់ រួមទាំងហាងនៅ Houston និង Dallas គឺជាហាងចុងក្រោយដែលបានបើកដំណើរការឡើងវិញ បន្ទាប់ពីព្យុះព្រិលបានបង្កការប៉ះពាល់ដល់តំបន់ទាំងនោះយ៉ាងខ្លាំង។

ដូចដែលបានកត់សម្គាល់ដោយគេហទំព័រ 9to5Mac មានការរឹតត្បិតនៅតាមហាង Apple Stores ជាច្រើននៅសហរដ្ឋអាមេរិក ដែលខ្លះផ្តល់ជូននូវការណាត់ទិញទំនិញ (in-store shopping appointments) នៅតាមហាង ខណៈហាងខ្លះទៀតដាក់ឱ្យ pick​ up រាល់ការបញ្ជាទិញតាមអ៊ិនធឺរណេត។

Apple បានអនុវត្តគោលការណ៍សុខាភិបាលនិងសុវត្ថិភាពក្នុងតំបន់ ចំពោះហាងណាដែលបើកដំណើរការ ដែលអាចនិយាយបានថានឹងអាចមានការបិទទ្វារបន្ថែមទៀតនៅថ្ងៃមុខ ប្រសិនបើមានការផ្លាស់ប្តូរនៅក្នុងរដ្ឋណាមួយ។

ក្រៅពីហាងនៅសហរដ្ឋអាមេរិក ហាង Apple Store នៅបារាំង និងប្រេស៊ីលនៅតែបិទទ្វារនៅឡើយ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T