អ្នក​​ឆ្លង​​កូវីដ១៩ សរុប​​ជាង ១១៤​លាន​នាក់​ ចំណែក​​អ្នក​​ស្លាប់​ជាង​ ២​លាន​​កន្លះ គិត​​ត្រឹម​​ថ្ងៃ​ ១​មីនា​​នេះ

//s9.kh1.co/b7/b7b4dde2cff215eed51879f943306ac182e3e1c9.jpg
សង្គម

 ០១-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កូវីដ១៩៖ អ្នក​​ឆ្លង​​ជាង​ ១០០លាននាក់ និងស្លាប់ជាង ២លាននាក់ហើយ

បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានការព្រួយបារម្ភពីការផ្ទុះឡើងជាលើកទី៣​នៃការរីករាលដាល​ជំងឺ​កូវីដ-១៩ ដែលសន្ទុះនៃការឆ្លងគឺមានល្បឿនលឿន និងមានចំនួនច្រើនជាងមុនៗថែមទៀត។ ដោយឡែកចំពោះ​បញ្ហា​នេះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ពលរដ្ឋ ហើយក៏មានការរឹត​បន្តឹងទៅលើ​រឿង​មួយ​ចំនួនដូចជាការបិទទីតាំងដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដែលធ្លាប់បានទៅ ឬស្នាក់នៅ ការអំពាវនាវឲ្យ​មាន​ការពាក់ម៉ាស់ រក្សាគម្លាត និងកាត់បន្ថយការជួបជុំជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយើងងាកទៅមើលចំនួនអ្នកឆ្លងទូទាំងសកលលោកវិញ គឺពិតជាគួរឲ្យតក់ស្លុតណាស់ ត្បិតអីចំនួនអ្នកឆ្លង​សរុប​រហូតដល់ទៅ ១១៤,៦៧៤,៣២៨ នាក់ ចំណែកឯចំនួនអ្នកស្លាប់គឺរហូតដល់ទៅ ២,៥៤២,៥៥៦ នាក់ឯណោះ ដែល​ក្នុងនោះសហរដ្ឋអាមេរិកឈរនៅលំដាប់លេខ១។ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន និងការពារខ្លួន​អ្នក​ពីការឆ្លង​នៃជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាតសង្គម និងបុគ្គល៕

https://s9.kh1.co/__image/w=650,h=960,q=100/f9/f9b05ed7c118e9a4694f60fc53e768d1b355171d.jpg
Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T