រំឭក​​ពី​បេក្ខភាព​​​ចុង​ក្រោយ​ ៥រូប​​ ឆ្លើយ​​សំណួរ២ ​ដើម្បី​​ដណ្តើម​​យក​មកុដ​ Miss Universe ២០១៤

//s9.kh1.co/08/08f43e3b71ce3b509666d3256ec0f8ba005d1d0a.jpeg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សំណួរ និងចម្លើយរបស់បេក្ខភាពចំនួន ៥រូបចុងក្រោយ​នៃ​កម្មវិធី​​ប្រកួត​សម្រស់ Miss Universe ២០១៤

កន្លងមក ការឆ្លើយសំណួរចុងក្រោយនៃការប្រកួតសម្រស់បវរកញ្ញាចក្រវាទ គឺតម្រូវអោយបេក្ខភាពចុងក្រោយ​ ៥រូប​ឆ្លើយ​សំណួរតែមួយសំណួរប៉ុណ្ណោះ ដើម្បីដណ្តើមយកមកុដ។ ប៉ុន្តែអ្វីដែលប្លែកនៅក្នុងឆ្នាំ២០១៤ គេតម្រូវអោយ​បេក្ខភាព ៥រូបចុងក្រោយ ឆ្លើយសំណួរចំនួន២សំណួរ ដោយសំណួរទី១ពួកគាត់តម្រូវអោយចាប់ឈ្មោះគណៈកម្មការ​ដើម្បីសួរសំណួរ និងសំណួរទី២ គឺតម្រូវអោយពួកគាត់ឆ្លើយសំណួរដូចគ្នា ដែលជាការស្រង់មតិចេញពីអ្នកគាំទ្រ​រាប់ពាន់​នាក់​ចេញពីបណ្តាញសង្គម Facebook។ សំណួរទី២នេះដែរ ដោយសារសំណួរមានលក្ខណៈដូចគ្នា គេតម្រូវអោយបេក្ខភាពដទៃទៀតពាក់កាសដើម្បីកុំអោយឮនូវការឆ្លើយសំណួររបស់បេក្ខភាពផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខភាពចំនួន៥រូបចុងក្រោយទាំងនោះ គឺមកពីសហរដ្ឋអាមេរិក (United States of America) ប្រទេសហូឡង់ (Netherland) ប្រទេសអ៊ុយក្រែន (Ukraine) ប្រទេសចាម៉ៃកា (Jamaica) និងប្រទេសកូឡុំប៊ី (Colombia)។ រីឯអ្នកដែលដណ្តើមបានមកុដក្នុងឆ្នាំ២០១៤ គឺបេក្ខភាពដែលមកពីប្រទេសកូឡុំប៊ី។ ឥលូវយើងទៅមើលសំណួរ​ និងការឆ្លើយសំណួររបស់ពួកគាត់ដូចតទៅ ។ 

ទី១. កញ្ញា Kaci Fennell តំណែងរងទី៤ មកពីប្រទេសចាម៉ៃកា

កញ្ញា Kaci Fennell
កញ្ញា Kaci Fennell

សំណួរទី១: ស្រ្តីម្នាក់ក្នុងចំណោមបីនាក់មានបទពិសោធន៍ជាមួយនឹងអំពើហឹង្សានៅក្នុងជិវិតរបស់នាង។ តើយើងគួរធ្វើដើម្បីអោយចំនួននោះធ្លាក់ចុះ? 

ចម្លើយ: សាយ័ន្តសួស្តីអ្នកទាំងអស់គ្នា! បទឧក្រឹត្តិគឺជាផលប៉ះពាល់អាក្រក់របស់ពិភពលោក។ វាមិនប៉ះពាល់តែមួយ​ប្រទេសនោះទេ ហើយយើងគួរស្នើសុំអោយមនុស្សគ្រប់គ្នាទូទាំងពិភពលោក គួរតែរួបរួមគ្នាបង្ការវាទាំងអស់គ្នា។ សូមអរគុណ។ 

សំណួរទី២: តើអ្វីជាការចូលរួមដ៏ល្អជាងគេរបស់ប្រទេសអ្នក ទៅកាន់ពិភពលោកទាំងមូល? 

ចម្លើយ: ពិតណាស់ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា យើងគឺជាប្រទេសនៃលោក Bob Marley និងជាបុរសដែលបានបង្កើតទង់ជាតិរបស់ប្រទេសចាម៉ៃកា។ 

ទី២. កញ្ញា Yasmin Verheijen តំណែងរងទី៣ មកពីប្រទេសហូឡង់

កញ្ញា Yasmin Verheijen
កញ្ញា Yasmin Verheijen

សំណួរទី១: តើការផ្លាស់ប្តូរដ៏ធំអ្វី ដែលអ្នកចង់ឃើញចំពោះស្រ្តីវ័យក្មេងនៅជំនាន់ក្រោយ? 

ចម្លើយ: ខ្ញុំគឺជាអ្នកតំណាងដែលធ្វើការសម្រាប់អំពើពេស្យាចារលើកុមារ។ ខ្ញុំចង់អោយអំពើពេស្យាចារលើកុមារត្រូវ​បានបញ្ឈប់។ នេះគឺជាអ្វីដែលខ្ញុំចង់បានសម្រាប់មនុស្សជំនាន់ក្រោយ។ 

សំណួរទី២: តើអ្វីជាការចូលរួមដ៏ល្អជាងគេរបស់ប្រទេសអ្នក ទៅកាន់ពិភពលោកទាំងមូល? 

ចម្លើយ: ប្រទេសរបស់ខ្ញុំមានសិល្បៈ និងប្រវត្តិសាស្រ្តជាច្រើន។ ហើយខ្ញុំពិតជាមានមោទនភាពខ្លាងណាស់ចំពោះ​អ្វីទាំងនោះ។ 

ទី៣. កញ្ញា Diana Harkusha តំណែងរងទី២ មកពីប្រទេសអ៊ុយក្រែន 

កញ្ញា Diana Harkusha
កញ្ញា Diana Harkusha

សំណួរទី១: ប្រសិនបើអ្នកអាចដកចេញការប្រកួតស្លៀកឈុតហែលទឹកចេញពីការប្រកួតបវរកញ្ញាចក្រវាទ តើអ្នកនឹងធ្វើវាទេ? ហេតុអ្វី?

ចម្លើយ: វាអាស្រ័យទៅលើស្ថានភាព។ ប្រសិនបើវាល្អ ហេតុអ្វីទៅត្រូវដកវាចេញ? ខ្ញុំមានទំនុកចិត្តចំពោះអ្វីគ្រប់យ៉ាង។ អរគុណ។ 

សំណួរទី២: តើអ្វីជាការចូលរួមដ៏ល្អជាងគេរបស់ប្រទេសអ្នក ទៅកាន់ពិភពលោកទាំងមូល?

ចម្លើយ: យើងមានស្ថានភាពដ៏លំបាកនៅក្នុងប្រទេសរបស់យើង។ ហើយឥលូវនេះ ការចូលរួមចំណែកដែលសំខាន់​ជាងគេ គឺជាការដឹកនាំកម្លាំងសម្រាប់ទាហាន និងប្រជាជនរបស់យើង។ យើងត្រូវសាងសង់សាលាឡើងវិញ សាលាមតេយ្យ និងជួយដល់ក្មេងកំព្រា។ 

ទី៤. កញ្ញា Nia Sanchez តំណែងទី១ មកពីសហរដ្ឋអាមេរិក 

កញ្ញា Nia Sanchez  
កញ្ញា Nia Sanchez  

សំណួរទី១: ប្រសិនបើអ្នកត្រូវបានផ្តល់ពេល៣០វិនាទី ដើម្បីនិយាយទៅកាន់ក្រុមភារវករជុំវិញពិភពលោក តើអ្នកចង់​និយាយអ្វី? ចម្លើយ: ប្រសិនបើខ្ញុំមានពេល៣០វិនាទី ដើម្បីនិយាយទៅកាន់ក្រុមភារវករជុំវិញពិភពលោក ខ្ញុំចង់​និយាយ​ថា ក្នុងនាមខ្ញុំជាបវរកញ្ញាមកពីសហរដ្ឋអាមេរិក ខ្ញុំតែងតែអាចចែកចាយសារអំពីក្តីសង្ឃឹម ការស្រលាញ់ និងសន្តិភាព។ ហើយខ្ញុំចង់ធ្វើវាអោយបានល្អក្នុងការចែកចាយសារទៅកាន់ពួកគេ និងមនុស្សគ្រប់គ្នានៅក្នុងពិភព​លោក។

សំណួរទី២: តើអ្វីជាការចូលរួមដ៏ល្អជាងគេរបស់ប្រទេសអ្នក ទៅកាន់ពិភពលោកទាំងមូល? 

ចម្លើយ: យើងមានឥទ្ធិពលដ៏អស្ចារ្យទៅកាន់ពិភពលោក។ យើងតែងតែជួយប្រទេសដទៃទៀតតាមដែលអាច​ធ្វើទៅ​បាន។ 

ទី១. កញ្ញា Paulina Vega ម្ចាស់មកុដ មកពីប្រទេសកូឡុំប៊ី

កញ្ញា Paulina Vega
កញ្ញា Paulina Vega

សំណួរទី១: ប្រហែលជាមានមនុស្សសួរអ្នកថា តើអ្វីដែលបុរសអាចរៀនពីស្រ្តី។ ប៉ុន្តែខ្ញុំចង់ដឹងថា តើអ្វីដែលស្រ្តីអាច​រៀនពីបុរស? ចម្លើយ: ខ្ញុំជឿថា ចំពោះស្រ្តីនោះជាសំណួរដ៏តានតឹងមួយ ហើយខ្ញុំក៏ជឿថា បុរសគ្រប់រូបជឿទៅលើ​សមត្ថភាព ហើយនោះជាអ្វីដែលស្រ្តីគួរតែរៀនពីបុរស។ 

សំណួរទី២: តើអ្វីជាការចូលរួមដ៏ល្អជាងគេរបស់ប្រទេសអ្នក ទៅកាន់ពិភពលោកទាំងមូល?

ចម្លើយ: ប្រទេសរបស់ខ្ញុំគឺជាគម្រូមួយសម្រាប់ប្រទេសដទៃទៀត។ យើងខំព្យាយាមជួយមនុស្សគ្រប់គ្នា ដោយមិន​ខ្វល់​ថា​ជាមធ្យោបាយអ្វីនោះទេ។ យើងបន្តព្យាយាមទៀតសម្រាប់អ្វីដែលយើងចង់បំពេញវា៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T