ពណ៌សញ្ញាបញ្ជាក់ថា អ្នកអាចនឹងពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដោយគ្រាន់តែយកទូរសព្ទមកស្កេន QR កូដ

//s9.kh1.co/d9/d9aa1108ecc0f111d90bb64924a787e03055ee3f.jpg
បច្ចេកវិទ្យា

 ២៣-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ

កម្ពុជា៖ យោងតាមការបង្ហោះ និងវិធានការណែនាំដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការនៅថ្ងៃ អង្គារ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” ។ តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- សម្រាប់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើន គួរដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះដោយធ្វើតាមការណែនាំដូចខាងក្រោម៖ .ចូលទៅកាន់គេហទំព័រ stopcovid.gov.kh . ចុចលើពាក្យថា “ស្នើសុំ QR Code” . បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក . ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។

- សម្រាប់សាធារណជនទាំងអស់គួរចូលរួមស្កេន QR Code នេះទាំងអស់គ្នានៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖ . រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Code នៅតាមច្រកចូល . ស្កេន QR Code ដោយប្រើកាមេរ៉ាទូរសព្ទដៃ។ ក្នុងករណី មិនអាចស្កេន QR Code តាមរយៈកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ “ចាប់ផ្តើមស្កេន”. ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរសព្ទ រួចចុចលើពាក្យ “បន្ត” . វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើទៅកាន់ប្រអប់សារទូរសព្ទដៃ ជាការស្រេច។ ហើយចំពោះការស្កេនលើកក្រោយៗ គ្រាន់តែអនុវត្តតាមជំហានទី២ ខាងលើ។

ក្នុងនោះ អនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏បានធ្វើការកំណត់អត្ថន័យរបស់ពណ៌ក្រោយការស្កេន QR Code នេះផងដែរ ដែលមានអត្ថន័យដូចខាងក្រោម៖

- ពណ៌បៃតង៖ បញ្ជាក់ពីបុគ្គលចុះឈ្មោះលើកដំបូង ហើយបុគ្គលនោះមិនត្រូវបានកត់ត្រាថាពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

- ពណ៌លឿង៖ បញ្ជាក់ពីបុគ្គលសង្ស័យអាចមានជំងឺកូវីដ១៩ ឬធ្លាប់បានចូលទីតាំងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

- ពណ៌ក្រហម៖ បញ្ជាក់ពីបុគ្គលបានកើតជំងឺកូវីដ១៩ ឬបុគ្គលដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១:៣០ នាទីព្រឹកនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ២៨,៨០៩ ហើយដែលបានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន ៤៣១,៥៩៨ ដង។ សូមសាធារណជនចូលរួមសហការស្កេន QR Code នេះទាំងអស់គ្នា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងសង្គមដោយសារការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ៕

https://s9.kh1.co/__image/w=650,h=441,q=100/8d/8d6d78191badf851cf07982a853c6f9e229ae01a.jpg
https://s9.kh1.co/__image/w=650,h=441,q=100/8f/8f46198709f03ddc2630ce22584fecf42e26a7cc.jpg
https://s9.kh1.co/__image/w=650,h=920,q=100/2d/2d70983b4b20be2d66a73628a948b358a15f6e6b.jpg
រូបភាពពីរដ្ឋបាលសង្កាត់វាលស្បូវ
រូបភាពពីរដ្ឋបាលសង្កាត់វាលស្បូវ
រូបភាពពីរដ្ឋបាលសង្កាត់វាលស្បូវ
រូបភាពពីរដ្ឋបាលសង្កាត់វាលស្បូវ
រូបភាពពីរដ្ឋបាលសង្កាត់វាលស្បូវ
រូបភាពពីរដ្ឋបាលសង្កាត់វាលស្បូវ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T