អបអរសាទរ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត ធ្វើការសែនព្រេនតិចតួច ថ្ងៃនេះ

//s9.kh1.co/04/041c0395e83c342c24c48543656990115ad5cb4d.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អបអរសាទរផង!អតីតកីឡាការិនីតេក្វាន់ដូលោកជំទាវ ស៊ន សៀវម៉ី និង គូដណ្តឹង សម្រេចចិត្តធ្វើការសែនព្រេនបន្តិចបន្តួច នៅថ្ងៃនេះ

កម្សាន្ត៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិ ស៊ន សៀវម៉ី ដែលបច្ចុប្បន្នមានងារជាលោកជំទាវ បន្ទាប់ពីបានទទួលតំណែងជាជំនួយការផ្ទាល់ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្រេចចិត្តធ្វើការសែនព្រេនក្នុងលក្ខណៈតិចតួចធម្មតា ជាមួយគូដណ្តឹង លោក កែវ ដេវីត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គេសង្កេតឃើញថា ពិធីសែនព្រេនរបស់លោក ជំទាវ ស៊ន សៀវម៉ី និង គូដណ្តឹង គឺត្រូវបានធ្វើឡើងត្រឹមតែអញ្ជើញ បងប្អូន ញាតិមិត្ត ស្និទ្ធស្នាលទាំងប៉ុន្មាននាក់ប៉ុណ្ណោះ  និង រង់ចាំឱកាសដែលអំណោយផល នឹងប្រារព្ធធ្វើពិធីធំដុំផ្លូវការ ដែលអនុលោមស្របតាមប្រណីទំនៀមទំលាប់ខ្មែរ ក្រោមហេតុផលថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងរងការរីករាលពីជម្ងឺកូវីដ១៩ ក្នុងសហគមន៍។

ទោះបីជាពិធីមង្គលរបស់លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹង ធ្វើឡើងក្នុងលក្ខណៈធម្មតា មិនអាចអញ្ជើញភ្ញៀវមកបានច្រើនកុះករក៏ដោយ តែគេសង្កេតឃើញថា មានមហាជនជាច្រើនបានផ្ញើសារជូនពរដល់គូស្វាមីភរិយាទាំងពីរ ទទួលបានសុភមង្គល និង កាន់តែផ្អែមល្ហែមនឹងគ្នារហូតទៅ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោកជំទាវ ស៊ន សៀវម៉ី
លោកជំទាវ ស៊ន សៀវម៉ី
លោកជំទាវ ស៊ន សៀវម៉ី និង​ ស្វាមី
លោកជំទាវ ស៊ន សៀវម៉ី និង​ ស្វាមី
លោកជំទាវ ស៊ន សៀវម៉ី និង​ ស្វាមី
លោកជំទាវ ស៊ន សៀវម៉ី និង​ ស្វាមី
ពិធីសែនព្រេនរបស់ លោកជំទាវ ស៊ន សៀវម៉ី និង​ ស្វាមី

ស៊ន សៀវម៉ី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T