តារា​ទឹកភ្នែក នី មុន្នីនាថ បង្ហើបថា ខ្លួន​មាន​ម្ចាស់​​បេះ​​ដូង​​ហើយ​ (មាន​វីដេអូ)

//s9.kh1.co/5e/5e34e462d5c1d04eda5af786cb040d7e838a2ff2.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែង ពូកែសម្រក់ទឹកភ្នែក ដែលទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួល​ស្គាល់​​​នោះ​គឺកញ្ញា នី មុនីនាថ ជា​តួឯក​ស្រី​មួយ​ដួង ដែល​មាន​ទេព​កោសល្យ​ផងដែរ

តារាសម្ដែង ពូកែសម្រក់ទឹកភ្នែក ដែលទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួលស្គាល់​នោះគឺកញ្ញា នី មុនីនាថ ជា​តួឯក​ស្រី​មួយ​ដួង ដែល​មាន​ទេព​កោសល្យ​ផងដែរ។ តារាសម្ដែងស្រីរូបនេះ បាន​ឆក់យកចិត្ត​ និងបេះដូង​អ្នក​ទស្សនា​បាន​ច្រើន​ណាស់​កាលពី​ប៉ុន្មានឆ្នាំ​មុន ជា​ពិសេសឈុត​ឆាក​មនោ​សញ្ចេតនា កំសត់ ពូកែសម្រក់ទឹកភ្នែក គឺ​សមជា​មួយ​ទឹកមុខ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់នាង​។ ប៉ុន្តែមួយរយៈចុងក្រោយនេះ តារាសម្ដែងពូកែសម្រក់ទឹកភ្នែក កញ្ញា នី មុនីនាថ ដូចជាស្ថិតនៅឆ្ងាយពីការសម្ដែង និង​ថត​ចម្រៀង​ផ្សេងៗ ដែលនាងហាក់ដូចជាស្ងប់ស្ងាត់ពីសិល្បៈជាងមុន ទាំងដែលពីមុននាងរវល់ស្ទើរបម្រាស់​ខ្លួនមិន​ចង់​រួច​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កញ្ញា នី មុនីនាថ ត្រូវបានធ្វើកិច្ចសម្ភាសន៍ពិសេសមួយ រវាង លោក អ៊ឹម ជីវ៉ា ក្នុងផេកហ្វេកប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា តារាទឹកភ្នែក កញ្ញា នី មុន្នីនាថ រូបនេះ មានម្ចាស់​បេះ​ដូង​ហើយ។ នៅក្នុងនោះ នី មុន្នីនាថ បាននិយាយច្បាស់ៗថា៖

សព្វថ្ងៃនេះគឺខ្ញុំមានម្ចាស់បេះដូងហើយ ការស្រឡាញ់គ្នាជាមួយគាត់គឺរយៈពេល​ពីរឆ្នាំជាង​ហើយ​ សម្រេចចិត្តក្នុងការបើកបង្ហាញរវាងគាត់ គឺអត់ទាន់ទេ ខ្ញុំគិតថា ពេលណាដែលខ្ញុំ រាបក្បាលដល់កន្ទេល ការទៅតាមប្រពៃណី ទើបខ្ញុំ…. ។

នី មុនីនាថ

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
នី មុនីនាថអ៊ឹម ជីវ៉ា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T