សុភ័ក្រ កុសុម៉ា៖ «ពិបាក​​ទ្រាំ​​​នូវ​ពាក្យ​​មើល​​ងាយ​​ចំៗ​​ថា ធាត់​ទៅ​ចាស់​ម៉េះ​ អាក្រក់​ណាស់ សំខាន់​​ឆ្ងាញ់​​ត្រង់​​ថា​​​​ធាត់​​​​ហើយ​​ខ្មៅ​​ទៀត​​»

//s9.kh1.co/58/587d88d4a2ccb6aaf643d46591aaa1a6972c2449.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សុភ័ក្រ កុសុម៉ា ពិបាកទ្រាំនូវពាក្យមើលងាយ សុខចិត្តតស៊ូជំនះរហូតបានសម្រេចបំណង

ភ្នំពេញ៖ សុភ័ក្រ កុសុម៉ា ជាតារាស្រីពហុជំនាញ ដែលមានសមត្ថភាពខ្ពស់សម្បូរបែបទាំងការច្រៀង និងជាពិធីការិនី​ពូកែ​វោហាស័ព្ទ ប្រសព្វខាងកំប្លែងស្ងួតជាមួយនឹងកាយវិការដ៏ក្រមិចក្រមើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើងាកទៅមើលពីសម្រស់របស់តារាស្រីសម្បុរស្រអែមរូបនេះវិញឃើញថា មានភាពទាក់ទាញពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ ជាមួយនឹងការតុបតែងខ្លួនដ៏លេចធ្លោបែបស៊ីវិល័យ។

ទន្ទឹមនឹងគ្នានេះផងដែរ បើក្រឡេកទៅមើលរូបរាងនាងកាលពីប៉ុន្មានខែមុនៗ​ តារាស្រីរូបនេះមានសាច់ឈាម​យ៉ាង​ទ្រលុកទ្រលន់ ធ្វើឲ្យនាងទទួលបានពាក្យបង្អាប់ខ្លះៗពីមនុស្សជុំវិញខ្លួន រហូតធ្វើឲ្យនាងទ្រាំលែងបាន​សុខចិត្ត​ឆ្លៀត​ពេល​រត់ទៅហាត់ប្រាណ និងតមអាហារស្ទើររាល់ថ្ងៃតែម្តង។

រហូតមកទល់នឹងពេលនេះជាមួយនឹងការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់រយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ធ្វើឲ្យនាង​ពិត​ជាអាចសម្រេចបំណងមែន ហើយថែមទាំងបង្ហាញអារម្មណ៍ខ្លះៗទៅកាន់អ្នកមើលងាយ ព្រមទាំងលើកទឹកចិត្ត​ដល់​អ្នកមានរាង​ធាត់ៗយ៉ាងដូច្នេះថា៖ «ពិតជាពិបាកទ្រាំនូវពាក្យដែលគេមើលងាយនិយាយចំៗ ថាធាត់ម៉េះ ធាត់ទៅចាស់ម៉េះ អាក្រក់ណាស់ ទៅណាគេសើចពីមុខពីក្រោយ សំខាន់ឆ្ងាញ់ត្រង់ថាធាត់ហើយខ្មៅទៀត ពាក្យ​ទាំងអស់នេះហើយទើបធ្វើអោយខ្ញុំអាចយកឈ្នះពីការអត់ឃ្លានបាន ខ្ញុំមិនខឹងអ្នកទេ មានតែអរគុណអ្នកថែម បើមិនមានអ្នកថាអោយទេប្រហែលខ្ញុំ ៦០គីឡូហើយមើលទៅ មានតែខ្លួនឯងទេដែលធ្វើឲ្យយើង​សម្រេចគោល​បំណងបាន ហើយគ្មានការជោគជ័យណាបានដោយស្រួលនោះទេ។ ខ្ញុំសុំលើកទឹកចិត្តអ្នកធាត់ៗគ្នាយើងណា»

សូមទស្សនារូបភាពខាងក្រោមនេះ​៖ 

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
រូបរាងមុននិងក្រោយ សុភ័ក្រ កុសុម៉ា ហាត់ប្រាណ និងតមអាហារ
រូបរាងមុននិងក្រោយ សុភ័ក្រ កុសុម៉ា ហាត់ប្រាណ និងតមអាហារ
សារដែល សុភ័ក្រ កុសុម៉ា បានបង្ហោះ
សារដែល សុភ័ក្រ កុសុម៉ា បានបង្ហោះ
សុភ័ក្រ កុសុម៉ា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T