អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ លោក ដួង វីរៈសិទ្ធ គឺជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខមួយនៅក្នុងកម្មវីធី I Am a Singer Cambodia រដូវកាលទី១ ដែលទទួលបានស្រលាញ់គាំទ្រពីសំណាក់អ្នកគាំទ្រផងដែរ។ ជាការពិតណាស់ ថ្មីៗតារាចម្រៀងរូបនេះត្រូវបានទស្សិកជនបង្ហាញការភ្ញាក់ផ្អើលដោយលោកក៏មានមុខក្នុងកម្មវិធីសម្ពោធផលិតកម្មរាមផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បានក្លាយជាតារាចម្រៀង និងអ្នកនិពន្ធ ក្នុងផលិតកម្មរាមជាផ្លូវការថែមទៀតផង ព្រមទំាងបានបកស្រាយចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ដោយបទទី១គឺ លោកច្រៀងម្នាក់ឯង និងបទទី២ ជាការបកស្រាយរួមគ្នាជាមួយ មាស សុខសោភា។
គួរបញ្ជាក់ថា ផលិតកម្មរាមបានបើកសម្ភោធ និងការស្វាគមន៍ តារាចម្រៀង មាស សុខសោភា នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ