មិន​​ធម្មតា​! ស្ងាត់​ៗ​ ពិធីការិនី ខៀវ សាន​សាណា ​​បង្ហាញ​រថ​យន្តទំនើប​​​តម្លៃ​ខ្ទង់​​លាន​​ដុល្លារ​

//s9.kh1.co/56/5663452bf084a06f13a08813d21961e1e45691b6.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ពិធីការិនី ខៀវ សានសាណា។ បច្ចុប្បន្នអ្នកនាង​មិនត្រឹមតែមានភាពជោគជ័យ​ខ្លាំងនៅក្នុងវិថីសិល្បៈនោះទេ សូម្បីតែជីវិតអាពាហ៍ពិពាហ៍ក៏មានសុភមង្គលខ្លាំងណាស់ដែរ

ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ពិធីការិនី ខៀវ សានសាណា។ បច្ចុប្បន្នអ្នកនាង​មិនត្រឹមតែមានភាពជោគជ័យ​ខ្លាំងនៅក្នុងវិថីសិល្បៈនោះទេ សូម្បីតែជីវិតអាពាហ៍ពិពាហ៍ក៏មានសុភមង្គលខ្លាំងណាស់ដែរ។ ដោយឡែក ពិធីការិនី​រូបនេះហាក់បីដូចជាមិនសូវបង្ហាញពីជីវិតឯកជនច្រើនណាស់ណានោះទេ នៅក្នុងបណ្តាញសង្គម ដោយភាគច្រើន ខៀវ សានសាណា តែងតែបង្ហាញពីសកម្មភាពការងារបស់អ្នកនាងទៅវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ ពិធីការិនីដ៏ឆ្នើមអ្នកនាង ខៀវ សានសាណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ បន្ទាប់ពីអ្នកនាងបានបង្ហាញរថយន្តទំនើបម៉ាក Rolls-Royce ដ៏ថ្មីសន្លាងមួយគ្រឿងដែលមានតម្លៃខ្ទង់លានដុល្លារ បង្ហោះក្នុង Story ហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលមាន ឈ្មោះថា Sansana Sutton ។ មិនត្រឹមតែបង្ហាញរថយន្តស៊េរីទំនើបតម្លៃខ្ពស់កប់ពពកដល់អ្នកគាំទ្របានឃើញប៉ុណ្ណោះទេ ក្នុងនោះគេក៏ឃើញ​ឡាន​របស់ ខៀវ សានសាណា មានពាក់ស្លាកលេខពិសេសដោយដាក់ថា «កម្ពុជា K.SAN.01» ទៀតផង​ ដែលធ្វើឱ្យ​អ្នក​គាំ​​ទ្រ​កាន់​តែ​ជឿថា​រថយន្តនេះ ពិធីការិនីខាងលើទំនងទើបតែទិញក្ដៅៗ៕

  ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
  រថយន្តទំនើបម៉ាក Rolls-Royce របស់   ពិធីការិនី ខៀវ សានសាណា
  រថយន្តទំនើបម៉ាក Rolls-Royce របស់  ពិធីការិនី ខៀវ សានសាណា
ខៀវ សានសាណា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T