ការពិត​ត្រូវ​បានលាតត្រដាង​រវាង​​ ចេន និងហ៊ិន ច័ន្ទនីរ័ត្ន ក្រោយ​​អ្នកលេងបណ្ដាញសង្គមចោទជាសំណួរ​ភ្លូក​ទឹក​ភ្លូក​ដី

//s9.kh1.co/d0/d0690a6250c03722c72e68a489f3871978ae5ff1.png
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការពិតត្រូវបានលាតត្រដាង! តាមពិត ចេន និងហ៊ិន ច័ន្ទនីរ័ត្ន គឺជា...

ភ្នំពេញ៖ ក្រោយលេចឮដំណឹងដ៏ក្ដៅគគុករវាងទំនាក់ទំនងរបស់លោក ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពីធីការរិនីឆ្នើម​រួចមក អ្នកលេងបណ្ដាញសង្គមនាំគ្នាស៊ែរភ្លូកទឹកភ្លូកដី ខណៈអ្នកមួយចំនួនចោទជាសំណួរឡើងថា «ពួកគេមាន​ទំនាក់ទំនង​គ្នាលើសពីមិត្តមែនទេ?»។
ថ្មីៗលោកចេន​បានបញ្ចេញ​​នូវរូបភាពបែបស្និតស្នាលបំផុតជាមួយ​កញ្ញានីរ័ត្ននៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន​អមជាមួយនឹងខ្លឹមសារ​បែប​ស្នេហាទៀត។ ទន្ទឹមគ្នានោះ នៅលើទំព័រ IG របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះ​នូវរូបភាពស្និទ្ធស្នាល​ផង​ដែរ​រវាងកញ្ញា និងលោកចេននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មហាជន និងអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ជាខ្លាំង និងបានចោទសួរថា​តើ​នេះ​ជាអ្វី​ឲ្យប្រាកដ​ទៅ​រវាង​អ្នក​ទាំងពីរ​។​ មិនបង្អង់យូរឡើយ តាមប្រភពច្បាស់ការមួយបានរៀបរាប់ថា សូមបងប្អូនឈប់មានការយល់ច្រឡំទាំងទៀតទៅ​ព្រោះ​ថា​ តាមរយៈពាក្យសម្ដីបុគ្គលអ្នករួមការងារម្នាក់បានបង្ហើបប្រាប់ថា «រូបថតទាំងប៉ុន្មានដែលអ្នកទាំងពីរបានថត​ជាមួយគ្នា​លើទូក និងរូបថតធ្លាប់ថតជាមួយគ្នាកន្លងមកនោះ វាគ្រាន់តែជាការរួមដំណើរ ទៅថតតែប៉ុណ្ណោះ​ព្រោះថា​តារាបប្រុសស្រីទាំង២ដួងនេះ មានការងាររួមគ្នា ពោលគឺអ្នកទាំងពីរថតស្ពត និងថត Short Film ឱ្យផលិតផល​ទឹកផ្លែឈើ​មួយប្រភេទ»៕

សូមទស្សនារូបភាពខាងក្រោមបន្ថែមទៀត៖

ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ចេន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T