បង្គន់នៅជប៉ុននឹងបំពាក់បច្ចេកវិទ្យាប៊ូតុងហោះអណ្តែត holographic បញ្ចៀសការប៉ះផ្ទាល់ឆ្លងកូវីដ

//s9.kh1.co/3e/3e5a36a444cb0503a3cecc32208cd54c3b669e96.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បង្គន់នៅជប៉ុនគឺល្បីខ្លាំងណាស់ខាងមានបច្ចេកវិទ្យាទំនើបៗ

ជប៉ុន៖ ប្រសិនបើអ្នកធ្លាប់ទៅប្រទេសជប៉ុន អ្នកប្រាកដជាដឹងថាបង្គន់របស់ពួកគេមានបច្ចេកវិទ្យាខ្ពស់ប៉ុនណា។ សម្រាប់ប្រជាជនដែលរស់នៅទីនោះ វាមានលក្ខណៈស្តង់ដាសម្រាប់ពួកគេទៅហើយ ប៉ុន្តែប្រសិនបើអ្នកមកពីប្រទេសផ្សេង វាប្រៀបដូចជាបច្ចេកវិទ្យាដ៏អស្ចារ្យដែលអ្នកមិនធ្លាប់ដឹងពីមុនមក អ្នកអាចមានអាការៈភ្ញាក់ៗដោយសារមិនទម្លាប់ក៏ថាបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនជប៉ុន Murakami Corporation ហាក់ដូចជាកំពុងតែសម្លឹងរកវិធីដែលធ្វើឱ្យបង្គន់ទាំងនេះមានបច្ចេកវិទ្យាខ្ពស់ជាងមុនទៅទៀត។ ការព្រួយបារម្ភមួយចំពោះបង្គន់ទាំងនេះគឺថា ប៊ូតុងពួកវាត្រូវបានចុចសង្កត់ដោយមនុស្សគ្រប់គ្នាដែលប្រើវាហើយ បែបនេះមិនសូវមានអនាម័យឡើយ បើគិតក្នុងកាលៈទេសៈជំងឺរាតត្បាតដែលយើងកំពុងប្រឈមមុខនៅពេលនេះ។

ដូច្នេះ ជំនួសឱ្យការជូតប៊ូតុងទាំងនេះរាល់ពេលដែលប្រើហើយ ក្រុមហ៊ុន Murakami បានចាប់ដៃគូជាមួយក្រុមហ៊ុន Parity Innovations ដើម្បីបង្កើតផ្ទាំងប៊ូតុង​ holographic ដែលអណ្តែតឡើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចាប់សញ្ញាអាំងប្រាក្រហម ដើម្បីចាប់ចលនាម្រាមដៃ វានឹងអាចស្មានបានថា តើប៊ូតុងមួយណាដែលអ្នកប្រើព្យាយាមចុចហើយនឹងធ្វើឱ្យប៊ូតុងនោះសកម្មឡើង។

រូបភាព
រូបភាព

បច្ចេកវិទ្យានេះមិនត្រឹមតែអាចប្រើបានចំពោះតែបង្គន់អនាម័យប៉ុណ្ណោះទេ តែបច្ចេកវិទ្យានេះក៏អាចត្រូវបានប្រើនៅកន្លែងផ្សេងទៀតដែលតម្រូវឱ្យមានការប៉ះផ្ទាល់ច្រើន ដូចជាម៉ាស៊ីនអេធីអឹម ជណ្តើរយន្ត និងកន្លែងជាច្រើនទៀត។ វាអាចស្តាប់ទៅដូចជាគំនិតមួយជាជាងផលិតផលជាក់ស្តែង ប៉ុន្តែ Murakami នឹងផលិតបន្ទះទាំងនេះក្នុងទ្រង់ទ្រាយធំនៅឆ្នាំ2022មែន ដូច្នេះយើងនឹងបានឃើញវាត្រូវបានអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T