ស្ដាប់ហើយអួលបាយ! Ferdinand រិះគន់ Juventus ខ្លាំងៗថាស៊ុតបានមួយគ្រាប់ទល់នឹង Porto នេះព្រោះបានសំណាងយោងទេ

//s9.kh1.co/e1/e1e408b011240b3293a91bdb143592d2612f3b4d.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Ferdinand រិះគន់ Juventus ថាជាក្រុមដែលប្រៀបជាមួយ Porto មិនបានទេ

អង់គ្លេស៖ លោក Rio Ferdinand ដែលជាអតីតកីឡាកររបស់បិសាចក្រហម Manchester United បានរិះគន់កីឡាកររបស់ក្លិបសេះបង្កង់ Juventus ថាលេងបានអន់ណាស់ក្នុងបរាជ័យ ២-១ទល់នឹង ក្លិប Porto ក្នុងវគ្គ១៦ក្រុមជើងទី១នៃពាន Champions League និងថែមទាំងអះអាងថាវាជាសំណាងរបស់ Juventus ដែលរកគ្រាប់បាល់វាយបក Porto បាន១គ្រាប់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Porto និង Juventus 
ការប្រកួតរវាង Porto និង Juventus 

Juventus ធ្វើមិនសូវបានល្អទេក្នុងការប្រកួតមួយនេះដោយបានភ្លាត់របូតគ្រាប់បាល់ នៅដើមតង់ទាំង២តង់ តែម្ដង ធ្វើឲ្យពួកគេចាញ់ការប្រកួតជើងទី១ទល់នឹង Porto ខណៈ ខ្សែប្រយុទ្ធ Cristiano Ronaldo រកគ្រាប់បាល់មិនបានឡើយតែបានព្យាយាមតវ៉ាដាក់អាជ្ញាកណ្ដាលដើម្បីសុំបាល់ប៉េណាល់ទីតែមិនជោគជ័យ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
 ខ្សែប្រយុទ្ធ Cristiano Ronaldo
 ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ Federico Chiesa រកបាន១គ្រាប់ដែរនៅនាទីទី៦២ ដែលជួយឲ្យ Juventus មិនសូវភ័យក្នុងការប្រកួតជើងទី២ ប៉ុន្តែលោក Rio Ferdinand បែរជានិយាយថាក្រុមមួយនេះពិតជាអន់ណាស់។

Federico Chiesa និងមិត្តរូមក្រុម
Federico Chiesa និងមិត្តរូមក្រុម

ពួកគេសំណាងហើយដែលរកបាន១គ្រាប់ពីការប្រកួតមួយនេះ អ្នកឃើញហើយថាក្លិប Porto ធ្វើបានល្អណាស់និងដាក់សំពាធលើJuventus ទាំងពីរតង់រហូតកីឡាករ Juventus បាត់បង់ស្មារតីនឹងនរ និងបង្កកំហុស។

លោក Rio Ferdinand
លោក Rio Ferdinand
លោក Rio Ferdinand

គួរបញ្ជាក់ផងដែរថាក្លិបសេះបង្កង់ Juventus បានឈ្នះការប្រកួត UEFA Champions League នេះបានពីរដងគត់ និងលើកពាន UCL លើកចុងក្រោយនៅឆ្នាំ១៩៩៦ ហើយនៅរដូវកាលមុនក្រុមមួយនេះត្រូវក្លិប Lyon ទម្លាក់ចេញពីវគ្គ១៦ក្រុមផងដែរ៕

ការប្រកួតរវាង Porto និង Juventus 
ការប្រកួតរវាង Porto និង Juventus 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T