១០ ចំណុចដែលអ្នកគាំទ្រពុំធ្លាប់បានដឹងពីតារាសម្ដែង Kim Soo Hyun

//s9.kh1.co/4f/4fd076198dc2d74a38ec568dd140ac8ff1860af3.png
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

១០ ចំណុចដែលអ្នកគាំទ្រពុំធ្លាប់បបានដឹងពីតារាសម្ដែងលោក Kim Soo Hyun

កូរ៉េខាងត្បូង៖ តារាសម្ដែងមានប្រជាប្រិយភាព មុខមានមន្តស្នេហ៍លោក Kim Soo Hyun ដែលប្រិយមិត្តអ្នកគាំទ្រនឹងមហាជនភាគច្រើនបានស្គាល់រូបលោកតាមរយះខ្សែភាពយន្តដ៏ល្អឯកមួយ ក្រោមចំណងជើងថា "មនុស្សភពផ្កាយ" ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនព្រមទាំងមិត្តយុវវ័យនៅប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនជាច្រើនប្រហែលពុំធ្លាប់ដឹងពីរឿងរ៉ាវក្រៅឆាករបស់លោកប៉ុន្មាននោះទេហើយថ្ងៃនេះ យើងខ្ញុំនឹងពាំនាំនូវរឿងរ៉ាវក្រៅឆាកចំនួន ១០ចំណុចពី Kim Soo Hyun មកជម្រាបជូនប្រិយមិត្តឲ្យបានដឹង។

ចង់ដឹងថាមានចំណុចពិសេសៗអ្វីខ្លះពីលោកនោះ តោះទៅតាមដានទាំងអស់គ្នា៖

១០. ​នារីក្នុងក្ដីសុបិន​របស់​ Soo Hyun គឺ Kaya Scodelario តារាសម្ដែងអង់គ្លេស

Kim Soo Hyun
Kim Soo Hyun

៩. ទម្លាប់​ប្រចាំ​ខ្លួន​របស់ Soo Hyun គឺ​ពេល​ណា​ឲ្យ​តែ​លោក​សើច ដឹង​តែ​លោក​យក​ដៃខ្ទប់​មាត់មិនខាន។

Kim Soo Hyun
Kim Soo Hyun

៨. លោក​ធ្លាប់​និយាយ​ក្នុង​បទសម្ភាស​ន៍ថា​ ប្រសិន​អព្ភូតហេតុ​មានពិត លោក​ចង់​ចេះ​បំបាំងខ្លួន

Kim Soo Hyun
Kim Soo Hyun

៧. ដោយសារ​តែ Soo Hyun ជា​មនុស្ស​ដែល​ប្រើ​ដៃឆ្វេង​ ដូច្នេះ​លោក​ហាត់​រៀន​ហាត់​លុតដំខ្លួន​ឯង​ឲ្យ​ទម្លាប់​ក្នុង​ការ​ប្រើដៃ​ស្ដាំ យោង​តាម​សាច់រឿង​ និង​តួដែល​លោក​ត្រូវ​សម្ដែង​។ 

Kim Soo Hyun
Kim Soo Hyun

៦. Soo Hyun ធ្លាប់​បាន​ដាក់ពាក្យ​ចូល​បម្រើការងារ​នៅ​ Korea Professional Bowling Association កាលពី​ខែតុលា ឆ្នាំ២០១៦ ព្រោះ​លោក​ពិត​ជា​ស្រឡាញ់​វិស័យ​នេះ​ណាស់។

Kim Soo Hyun
Kim Soo Hyun

៥. កាលពី​ឆ្នាំ ២០១០ Soo Hyun បាន​ទទួល​ការ​វះកាត់​បេះដូង ដោយសារ​សរសៃឈាម Supraventricular Tachycardia ធ្វើទុក្ខ។ 

Kim Soo Hyun
Kim Soo Hyun

៣. មុន​ចូល​សម្ដែងជា​ផ្លូវការ Kim Soo Hyun ធ្វើជា​តារា​ម៉ូដែល​ខោក្នុង ឲ្យហាងទំនិញអនឡាញរបស់មិត្តភក្តិ។

Kim Soo Hyun
Kim Soo Hyun

២. កាលពីនៅ​ក្មេង​ Soo Hyun ធ្លាប់​ជា​ក្មេង​ម្នាក់​ដែល​មិន​សូវ​ចេះ​មាត់​ក ជាពិសេស​ក្នុង​ចំណោម​មនុស្ស​ច្រើន និង​ចូលចិត្ត​ធ្វើអ្វីតែឯង​អៀន​ច្រើន និង​ពូកែ​លាក់អារម្មណ៍។

Kim Soo Hyun
Kim Soo Hyun

១. Kim Soo Hyun កើត​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ ឆ្នាំ ១៩៨៨ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

Kim Soo Hyun
Kim Soo Hyun
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T