ផ្អើលទាំងយប់! តារាកំប្លែង នាយចាបចៀន បើកឡាន បុករុឺម៉កអេតចាយ រួចចេញថ្លៃសងការខូចខាតតែ…(មានវីដេអូ)

//s9.kh1.co/c8/c84736936029dfeefddc2af8fecaa7a0dbf14b46.png
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បើកឡាន បុករុឺម៉កអេតចាយ រួចនាយចាបចៀន​ សុខចិត្តចេញថ្លៃសងការខូចខាត និងថ្លៃព្យាបាលរ៉ាប់រង ទៅលើជនរងគ្រោះទាំងអស់។

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Lexus  ពណ៌ស បើកបរដោយ សិល្បករកំប្លែងជើងចាស់របស់ខ្មែរដ៏ល្បីល្បាញគឺ លោក ចាបចៀន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនិងវិថី គីម អុីលស៊ុល ដែលមានទីតាំងនៅជិតនិងស្ពានអាកាស៥មករា ក្បែរនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរថយន្តខាងលើបានបើកបុក និងរទេះរុឺម៉ក ដឹកអេតចាយមួយ ដោយបណ្តាលឲ្យរុឺម៉កនោះ ខ្ទាតទៅដល់ចញ្ចើមផ្លូវ និងបណ្តាលឲ្យបុរសម្នាក់របួសស្មា កម្រើករាងមិនចង់កើត។

នាយចាបចៀន
នាយចាបចៀន

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណជា៣ រំលងអាធាត្រ ឈានចូលដល់ថ្ងៃទី១៥ កុម្ភ: ឆ្នាំ២០២១ ។ ក្រោយពេលកើតហេតុ លោកចាបចៀន ក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារអាមេរិកដល់ជនរងគ្រោះ និងសន្យារ៉ាប់រងលើការព្យាបាល និងខូចខាតទាំងឡាយ៕

នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន

ចង់ដឹងឲ្យកាន់តែលម្អិតពីហេតុការណ៍នេះ សូមទស្សនាវីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ខាងក្រោមនេះ៖

ចាប ចៀន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T