មុនប៉ះគ្នាយប់នេះ លោក Pep បានបោះពាក្យដាស់តឿន គ្រូ Spurs លោក Mourinho ថា….

//s9.kh1.co/7e/7e1f842f85e433f40fcb9d74d2a7823f3b1482f3.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Pep ប្រាប់ឲ្យ Mourinho ដឹកនាំ​ Spurs ស្វែងរកជ័យជម្នះឡើងវិញ បើចង់រក្សាតំណែង

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានផ្ដាំផ្ញើរទៅលោក Jose Mourinho ថា កេរ្ដិ៍ឈ្មោះ មិនអាចជួយគាត់ឲ្យរួចផុតពីការបណ្ដេញចេញរបស់ក្លិប មាន់ខ្នាយមាស Tottenham Hotspur នោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=615,h=409,q=100/9f/9fe2f8388b86dc23a84399d29bdcb79264434138.png

កៅអីរបស់លោក Mourinho នៅ​ Spurs កំពុងឡើងកម្ដៅ បន្ទាប់ពីលោក ដឹកនាំក្រុមបរាជ័យដល់ទៅ៣លើក ក្នុងចំណោម៤ប្រកួតចុងក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ក្លិបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ ក៏ទើបធ្លាក់ចេញពីពានរង្វាន់ FA Cup ក្រោមថ្វីជើងក្រុមស្ករគ្រាប់ Everton កាលពីពាក់កណ្ដាលសប្ដាហ៍នេះផងដែរ។

ជាមួយគ្នានេះ ដោយក្ដីបារម្ភខ្លាចលោក​ Mourinho ជ្រុះបាត់តំណែង លោក Pep ដែលជាគូប្រជែងរាប់សិបឆ្នាំ បានប្រាប់ឲ្យគ្រូបង្វឹកសញ្ជាត់ព័រទុយកាល់ ស្វែងរកជ័យជម្នះឲ្យក្រុមឡើងវិញ ដើម្បីរក្សាការងារនៅ Spurs ។

https://s9.kh1.co/__image/w=650,h=341,q=100/fd/fd5117eb3814916422817f608141fc3498ad7153.png

លោក Pep បានថ្លែង មុនការប្រកួតទល់នឹងក្រុម Spurs នៅយប់នេះថា៖

វាពិតជាលំបាកណាស់នៅទីនេះ (ប្រទេសអង់គ្លេស) គ្មានពេលវេលារង់ចាំយើងទេ។ អ្នកត្រូវតែឈ្នះ។ ដើម្បីទទួលបានលទ្ធផលល្អ អ្នកត្រូវចេះ បញ្ចុះបញ្ចូលកីឡាកររៀងរាល់ថ្ងៃ នេះជាវិធីល្អបំផុត។ នៅទីនេះ តែងមានសម្ពាធរាល់ថ្ងៃ លើស្មាលអ្នកចាត់ការដូចជាពួកយើង។

   លោក Pep Guardiola
  លោក Pep Guardiola
  លោក Pep Guardiola

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបន្ថែមទៀតថា៖

អ្នក ( Mourinho) ត្រូវមានអារម្មណ៍ខ្លាចាញ់ ខ្លាចការព្រមាន។ ត្រូវរីករាយនឹងជ័យជម្នះ រួចគិតគូពីការប្រកួតបន្ទាប់ទៀត។ នេះជាវិធីតែមួយគត់ ដើម្បីឈរជើង ក្នុងការងារមួយនេះ។ បង្ហាញម្ដងហើយម្ដងទៀត ថាអ្នកអាចធ្វើការងារនេះបាន ប្រសិនបើអត់ទេ ប្រាកដណាស់អ្នកនឹងត្រូវដកចេញ។

  លោក Pep Guardiola

គួរបញ្ជាក់ដែរថា ក្រុម Man City នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន កីឡដ្ឋាន​ Etihad ទទួលស្វាគមន៍ក្រុមភ្ញៀវ Spurs យប់នេះ វេលាម៉ោង ១២:៣០នាទីរំលងអធ្រាត្រ ដែលជាជំនួបក្របខណ្ឌ​ Premier League សប្ដាហ៍ទី២៤៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T