អតីតអ្នកសារព័ត៌មាន បេះដូងមនុស្សធម៌! សុវណ្ណ រិទ្ធី លើកម្រាមដៃ១០ អំពាវនាវឲ្យពលរដ្ឋខ្មែរ គួរធ្វើរឿងនេះ (មានវីដេអូ)

//s9.kh1.co/7c/7ce9d6d605dfd9f05e0972d93f14e7af70fcf725.png
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្វីត្បិតតែខ្លួនលែងមានងារជាអ្នកសារព័ត៌មានបន្តទៀតក៏ពិតមែន ប៉ុន្តែលោកនៅតែបន្តកិច្ចការមនុស្សធម៌ ដ៏គួរឲ្យសែនគោរពមួយនេះដដែល។

ភ្នំពេញ៖ ថ្ងៃចូលឆ្នាំចិនប្រពៃណីចិន ប្រជាពលរដ្ឋខ្មែរកាត់ចិន និងវៀតណាម ត្រៀបត្រា រៀបចំសែន ដោយបានដាក់នៅសំណែនជាច្រើនតាំងតែពីជ្រូកខ្វៃ មាន់ ទា បាយសម្ល និងផ្លែឈើជាច្រើនមុខផងដែរ។ ខណ:ពេល ដែលមានមុខម្ហូបបរបូណ៌ ហូរហៀរបែបនេះ ស្រាប់តែ សុវណ្ណ រិទ្ធី ដែលលោកអ្នកបងប្អូន បានស្គាល់ថា លោកជាអ្នកសារព័ត៌មានម្នាក់ដ៏មានទេពកោសល្យ និងជាអតីតនៃអគ្គនាយកនៃ TV Facebook ផងដែរនោះ បានធ្វើការឡាយផ្ទាល់តាមរយ:គេហទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានលើកម្រាមដៃ១០ ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោកបង សុវណ្ណរិទ្ធី 
 លោកបង សុវណ្ណរិទ្ធី 

នៅពេលដែលខ្ញុំបានឃើញបងប្អូនរបស់យើងបង្ហោះរូបសែនចូលឆ្នាំចិន នេះ ធ្វើឲ្យខ្ញុំនឹកដល់រឿងមួយ ហើយក៏ចេញមុខលើកម្រាមដៃ១០ សូមសំពះ និងសុំស្នើសុំដល់ពុកម៉ែ បងប្អូន… ខ្ញុំគ្រាន់តែសំណូមពរដល់ពុកម៉ែ បងប្អូន​នៅក្នុងបណ្តាញសង្គម ដែលកំពុងតែសែនព្រេន សូមបងប្អូនកុំទុកម្ហូបឲ្យផ្អូម ខូចអី ដោយអាចចែករំលែក នូវទាន និងបុណ្យកុសល ដោយចែករំលែកម្ហូបទាំងអស់នោះ ទៅកាន់បងប្អូនដែលរស់នៅក្រោមសំយ៉ាបផ្ទះ ឬលោកតា លោកយាយ ដែលធាក់ស៊ីក្លូ …។

លោកសុវណ្ណរិទ្ធី

ចំពោះសាររបស់លោក សុវណ្ណ រិទ្ធី នេះ ក៏ទទួលបានការសាទរ និងសម្តែងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលនិយមលេងបណ្តាញហ្វេស ប៊ុក ផ្ទាល់តែម្តង៕

ចង់ដឹង និងជ្រាបឲ្យកាន់តែច្បាស់ថាតើលោក សុវណ្ណ រិទ្ធី បាននិយាយអ្វីខ្លះ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
 លោក សុវណ្ណរិទ្ធី 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T