ច្បាស់នៅ? ក្រោយផ្ទុះរឿងលុយក្រាស់ ខ្នងធំ ហេង ឡុង ចេញមុខបកស្រាយថា...

//s9.kh1.co/b5/b5ea529190e379834fe8251c9d3ba98bed4b4181.jpg
សង្គម

 ១១-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីចេញដឹងលទ្ធផលសុំទោសរួចខ្លួន មហាជនចាប់ផ្តើមផ្ទុះការរិះគន់យ៉ាងខ្លាំងក្លា ស្រាប់តែលោក ហេង ឡុងបកស្រាយបែបនេះ

រាជធានីភ្នំពេញ ៖ ក្រោយពីកោះហៅក្រុមសម្តែង រឿងទុំទាវឆ្នាំ២០២១ ចូលទៅបកស្រាយនិងសាកសួរនៅឯក្រសួងវប្បធម៌និង វិចិត្រសិល្បៈរួចមក។ នៅថ្ងៃទី ១០ ខែកុម្ភៈថ្មីៗនេះ ក្រុមសម្តែង រឿងទុំទាវឆ្នាំ ២០២១ដែលដឹកនាំដោយ កញ្ញា តេង ស៊ីណាតហៅ អាជី និងកញ្ញា តេង ដាណាហៅ អាម៉ី បានចូលខ្លួនតាមកោះហៅរបស់ក្រសួងរួចមក លទ្ធផលនៃដំណើរការសាកសួរនោះ គឺត្រូវបានបញ្ចប់ ដោយគ្រាន់តែព្រមព្រៀងធ្វើតាមលក្ខខណ្ឌទាំង ៨ចំណុចតែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ គ្រាន់តែលទ្ធផលត្រូវបានចែកចាយរួចមក ស្រាប់តែមានការផ្ទុះការរិះគន់ពេញមួយទំហឹងពីសំណាក់ ប្រជាពលរដ្ឋខ្មែរជាច្រើន មិនថា អ្នកមានមុខមាត់ និងរាស្រ្តសាមញ្ញទេ។

គួរបញ្ជាក់ផងដែរថា សូម្បីតែលោក ហេង ឡុង ស្វាមីប្រធានសមគមន៍សិល្បៈ ដែលមុនដំបូងហាក់បីដូចជា បង្ហាញអារម្មណ៍មិនគាំទ្រសម្រាប់វិធានការសុំទោសរួចខ្លួនទេ តែក្រោយពីចូលទៅប្រជុំក្នុងដំណើរការសាកសួរនៅក្រសួងវប្បធម៌និងវិចត្រសិល្បៈរួចមក លោកក៏បានបកស្រាយពីរឿងនេះថា ៖

កាលពីថ្ងៃទី៩ បន្ទាប់ពីខ្ញុំបានផុសរូបនារីម្នាក់ដែលត្រូវបានស្នងការរាជធានីភ្នំពេញ កោះហៅទៅណែនាំធ្វើកិច្ចសន្យា បញ្ឈប់ការឡាយលក់ថ្នាំពង្រីកសុដន់ដែលមានលក្ខណៈស៊ិចស៊ីជ្រុល Facebook របស់ខ្ញុំត្រូវបានក្រុមហ៊ុនបិទ24ម៉ោង ធ្វើឲ្យខ្ញុំបាទមិនបានបកស្រាយជម្រាបជូនបងប្អូនអំពីលទ្ធផលនៃកិច្ចប្រជុំអប់រំរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មានមតិរិះគន់ជាច្រើនចំពោះចំណាត់ការរបស់ក្រសួង យើងខ្ញុំទទួលស្គាល់ថានេះជាចំណាត់ការជំហានដំបូងលក្ខណៈអប់រំ និងពិន័យ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌របស់លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក្រុមប្រឹក្សាពិន័យនិងលើកសរសើរដែលជាសេនាធិការរបស់ក្រសួងក៏បានសម្រេចជាឯកច្ឆន្ទក្នុងការពិន័យ៨ចំណុច (សូមមើលលំអិតនៅក្នុងកិច្ចសន្យាដែលបានភ្ជាប់ជាមួយ)លើក្រុមយុវជននេះ បន្ទាប់ពីក្រុមប្រឹក្សាពិន័យនិងលើកសរសើរបានរកឃើញថា សកម្មភាពរបស់ពួកគាត់ធ្វើក្នុងគោលដៅផ្សព្វផ្យាយផលិតផលរបស់ពួកគាត់ ហើយក្រោយពីទទួលបានការរិះគន់ពីសាធារណៈជន ពួកគាត់បានលុបចោលវិញផងដែរ។ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរបានបន្តរកឃើញថា ពួកគាត់មិនមានចេតនាទុច្ចរិត ហើយទទួលស្គាល់កំហុសនិងយល់ព្រមប្រគល់ផេកហ្វេសប៊ុកដែលមានឈ្មោះថា Hokima និងគណនី Tik Tok ដែលមានឈ្មោះថា Ah Gi Leader261 ជូនមកក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីបិទចោលជាស្ថាពរ ដែលនេះជាការព្រមានមួយដ៏សមរម្យ ហើយជាចំណាត់ការថ្មីមិនធ្លាប់មានរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ។មានមតិរិះគន់មួយចំនួនតូច ដែលមិនផ្អែកទៅលើច្បាប់ ដែលហ៊ានសន្និដ្ឋានថា នារីលក់ឡេទាំងពីរនាក់នេះ មានលុយ និងជាកូនផ្កាយបី ទើបក្រសួងមិនហ៊ានឃុំខ្លួន ខ្ញុំសូមបញ្ជាក់ថា ផ្អែកទៅលើអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិនបានផ្ដល់នីតិសម្បទាដល់មន្ត្រីរបស់ក្រសួងជានគរបាលយុត្តិធម៌ក្នុងការបង្ក្រាប ឬឃុំខ្លួន ឬដាក់ទោសទណ្ឌណាមួយចំពោះបទល្មើសបាននោះទេ។ ប៉ុន្តែករណីមិនរាងចាល ឬនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី និងសាសនាទៀតនោះ ក្រសួងនឹងស្នើទៅនគរបាលយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន មួយវិញទៀតក្រុមប្រឹក្សាពិន័យ និងលើកសរសើរ គឺបង្កើតឡើងជាលក្ខណៈអន្តរក្រសួង គ្មានស្ថិតនៅក្រោមឥទ្ធិពលបុគ្គលមានអំណាចណាម្នាក់ឡើយ។ ខ្ញុំក៏សូមបញ្ជាក់ថា ករណីចំប៉ីខ្មៅ ចរិតបទល្មើសមានលក្ខណៈខុសគ្នា ហេតុដូចនេះចំណាត់ការក៏ខុសគ្នាដែរ គឺជាចំណាត់ការរបស់មន្ត្រីយុត្តិធម៌ មិនមែនក្រោមចំណាត់ការអប់រំណែនាំរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈឡើយ។សូមបងប្អូនចូលរួមការពារជំងឺកូវីដ19 ទាំងអស់គ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

លោក ហេង ឡុង

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
រូបភាពប្រភពពីគណនី លោកហេង ឡុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T