តោះមកស្គាល់ប្រវត្តិត្រួសៗ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

//s9.kh1.co/c2/c243d520ab7e3cf25c5b26e68c820d6c16d38a16.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តោះមកស្គាល់ប្រវត្តិខ្លះៗរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាបុគ្គលគំរូសម្រាប់ក្មេងជំនាន់ថ្មីនេះ តាមរយៈស្នាដៃជាច្រើន

កម្សាន្ត៖ ពុកម៉ែ បងប្អូន ប្រាកដជាស្គាល់រួចមកហើយ លោកឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាឧកញ៉ា ចិត្តធម៌តាមរយៈសកម្មភាពការអប់រំ និង ការបង្រៀន យុវជនយុវតីខ្មែរជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកឧកញ៉ា គួច ម៉េងលី កើតថ្ងៃអង្គារ ខែចែត្រ ឆ្នាំរកា ត្រូវនឺងថ្ងៃទី ២៥ ខែមីនា ឆ្នាំ ១៩៦៩ នៅក្នុងភូមិមហាទេព ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយឪពុកលោកឧកញ៉ា ឈ្មោះថា គួច លៀងហួរ ចំរី​ឯអ្នកម្តាយឈ្មោះ សូវ សុកហួង។

ជាភ័ព្វសំណាងមួយ លោកឧកញ៉ា បានទទួលបានការសិក្សាអប់រំបានខ្ពង់ខ្ពស់ និង ធំពេញវ័យឡើងក្នុងទឹកដីនៃសហរដ្ឋអាមេរិក។

លោកឧកញ៉ា គួច ម៉េងលី 
លោកឧកញ៉ា គួច ម៉េងលី 

ចាប់ពីឆ្នាំ​២០០២ មកទល់បច្ចុប្បន្ននេះ លោកឧកញ៉ា មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា។ ភរិយារបស់លោកឧកញ៉ាគឺ លោកជំទាវ អ៊ឹង លីហុង បច្ចុប្បន្ននេះ លោកមានកូនស្រីចំនួនពីររូប។

លោកឧកញ៉ា ដែលមានសញ្ជាតិខ្មែរ អាមេរិកាំងរូបនេះ គឺជាអ្នកឯកទេសខាងការអប់រំ ជាជនបណ្តុះមនសិការស្នេហាជាតិសម្រាប់យុវជនបច្ចុប្បន្ន និង ជាសហគ្រិនដ៏ឆ្នើម ដោយត្រូវបានមហាជនស្គាល់ថា ជាជនគំរូនៅក្នុងសង្គម ហើយក៏ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែលជាស្ថាប័នមួយដែលផ្តល់សេវាអប់រំឯកជនដែលមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយមានបុត្រសម្ពន្ធពីរគឺ មជ្ឃមណ្ឌលភាសា អេ អាយ អាយ (Aii) និង សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS)។

ក្នុងនោះដែរ លោកឧកញ៉ា ក៏ជាសមាជិកទីប្រឹក្សា និង ជាអនុប្រធានក្រុមការងារផ្នែកការអប់រំ នៃ សភាពាណិជ្ជកម្មកម្ពុជា ជាទីប្រឹក្សាកិតិ្តយស នៃសមាគមសហគ្រិនស្ត្រីកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និង សន្តិភាព សមាជិកស្ថាបនិក និង ទីប្រឹក្សា នៃក្លឹបអ្នកវិនិយោគកម្ពុជា ទីប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និង ស្ថាបនិក នៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។

លោកឧកញ៉ា គួច ម៉េងលី
លោកឧកញ៉ា គួច ម៉េងលី

រំលឹកដល់ប្រវត្តិសិក្សា លោកឧកញ៉ា គួច ម៉េងលី បានទទួលការសិក្សាពីសាកលវិទ្យាល័យ California, Berkeley ទីក្រុង Berkely សហរដ្ឋអាមេរិក ជាទីកន្លែងលោក បានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មកទៀត លោកឧកញ៉ា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ លោកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។

លោកឧកញ៉ា គួច ម៉េងលី
លោកឧកញ៉ា គួច ម៉េងលី

លោកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីរូបរាងកាយ និង ជីវិតនៃមហាវិទ្យាល័យ Cleveland Chiropractic នៅទីក្រុង Los Angeles រដ្ឋ California មុនពេលលោកវិលត្រឡប់មកកាន់កម្ពុជាវិញនៅឆ្នាំ២០២០ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត។

ក្រោយមកទៀត លោកក៏បានកាន់តួនាទីជាសាស្រ្តាចារ្យ ផ្នែកវិទ្យាសាស្រ្តសុខាភិបាល គណិតសាស្ត្រ វិទ្យាសាស្ត្រ និង វិស្វកម្មននៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលតំណែងជា​ ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និង ក៏ជាសាស្រ្តាចារ្យ ផ្នែកសុខាភិបាលសាធារណៈ​នៃមហាវិទ្យាល័យសុខភាពសាធារណៈនៃ សាកលវិទ្យាល័យ មុនពេលដែលលោក បង្កើត ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។

លោកឧកញ៉ា គួច ម៉េងលី
លោកឧកញ៉ា គួច ម៉េងលី

លោកក៏ត្រូវបានមហាជនខ្មែរទូទៅ ទទួលស្គាល់អំពីសកម្មភាពនៅក្នុងកិច្ចការងារមនុស្សធម៌​ ការអភិវឌ្ឈសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងនៅក្នុងវិស័យអប់រំ វិស័យសុខាភិបាល ក្នុងនាមជានាយកប្រតិបត្តិនៃមូលនិធិ ម៉េងលី ជេ.គួច ដែលបង្កើតឡើងនៅឆ្នាំ ២០០៥។ គួររលឹកផងដែរថា លោកឧកញ៉ាកសាងស្នាដៃជាច្រើន ព្រមទាំងពានរង្វាន់ដែលទទួលបានមកពីសកម្មភាពមនុស្សរបស់លោក៕

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T