ទើបមកដល់ក្តៅៗ! ពេលនេះ ឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសនឹងចាក់វ៉ាក់សាំងនេះ ប្រសិនបើ

//s9.kh1.co/9d/9dfe42849da383ea8d128d3a026b680922d50dd8.jpg
សង្គម

 ០៨-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គម្រូមែន ឧកញ៉ា ឡេង ណាវ៉ាត្រា មានទំនុកចិត្តយ៉ាងមុតមាំលើសំណាក់រាជរដ្ឋាភិបាល ព្រមទាំងប្រកាសនឹងចាក់វ៉ាក់សាំងនេះថែមទៀត

រាជធានីភ្នំពេញ ៖ ពិតណាស់ ជំនួយឧបត្ថម្ភវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ ពីសាធារណរដ្ឋប្រជានិមិតចិននេះ បានមកដល់ទឹកដីកម្ពុជា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀល ម្សិលមិញ ដែលត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ថ្មីៗនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ តាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ជំនួយជំហានដំបូងពីមិត្តចិននេះ មានចំនួន ៦០ម៉ឺនដូស ដែលក្នុងនោះ ៣០ម៉ឺនដូសសម្រាប់បម្រើឲ្យវិស័យយោធា និង ៣០ម៉ឺនដូសផ្សេងទៀតសម្រាប់បម្រើឲ្យវិស័យសុខាភិបាល។

គួរបញ្ជាក់ថា វ៉ាក់សាំងនេះទើបមកដល់ការពីម្សិលមិញថ្មីៗ តែលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសស្ម័គ្រចិត្តនឹងទទួលចាក់វ៉ាក់សាំងនេះ ដំបូងគេ ប្រសិនបើលោកឧកញ៉ាត្រូវនឹងលក្ខខណ្ឌទាំងឡាយ របស់ការណែនាំពីក្រុមគ្រូពេទ្យជំនាញ។

ជាក់ស្តែង លោកឧកញ៉ា ឡេង ណាវ៉ាត្រាបានសរសេរយ៉ាងមុតមាំ ក្នុងទំនុកចិត្តជឿជាក់លើរាជរដ្ឋាភិបានថា ៖

ខ្ញុំបាទឡេងណាវ៉ាត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា ៕

ឧកញ៉ា ឡេង ណាវ៉ាត្រា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីប្រគល់ ទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ នេះ
ពិធីប្រគល់ ទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ នេះ
យន្តហោះពិសេសចិនដឹក វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
យន្តហោះពិសេសចិនដឹក វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
យន្តហោះពិសេសចិនដឹក វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
យន្តហោះពិសេសចិនដឹក វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩ត្រូវបានជញ្ជូនចុះពីយន្តហោះពិសេសចិន
វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩ត្រូវបានជញ្ជូនចុះពីយន្តហោះពិសេសចិន
រថយន្តកម្ពុជា រងចាំទទួលវ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
រថយន្តកម្ពុជា រងចាំទទួលវ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាក់សាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាកសាំំងប្រឆាំងវីរុសកូវីដ១៩
វ៉ាកសាំំងប្រឆាំងវីរុសកូវីដ១៩
លោកឧកញ៉ា ឡេង ណាវា៉ត្រា
លោកឧកញ៉ា ឡេង ណាវា៉ត្រា
លោកឧកញ៉ា ឡេង ណាវា៉ត្រា កំពុងមានប្រសាសន៍ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 
លោកឧកញ៉ា ឡេង ណាវា៉ត្រា កំពុងមានប្រសាសន៍ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T