ចង់លើសឈាម! ក្រោយគូស្នេហ៍ខុសជំនាន់ បុត្រ និង ម៉ានិច ធ្វើរឿងមួយនេះជាមួយគ្នា (មានវីដេអូ)

//s9.kh1.co/34/340effdbbad9a8c72ae29ae2dad25268fbf5abaf.png
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច កាន់តែស្វីត នៅពេលដែលបានធ្វើវីដេអូ Mukbang រួមគ្នា បង្ហោះតាមហ្វេស ប៊ុក រហូតដល់ហ្វេនៗបានឃើញហើយច្បាស់ជាលាន់មាត់គ្រប់គ្នា

ភ្នំពេញ: ប្រិយមិត្ត និងបងប្អូនដែលតែងតែតាមដានសង្គមហ្វេស ប៊ុក ពិតជាបានស្គាល់ច្បាស់ នៅទំនាក់ទំនងស្នេហាខុសជំនាន់របស់អ្នកសិល្ប:មួយគូរ រវាងតារាចម្រៀងប្រុសវ័យក្មេងដ៏ស្រស់សង្ហា គឺលោក ថៃ អតិជាតិបុត្រ និងតារាសម្តែងដ៏ឆ្នើម គឺ កញ្ញា ដួង ម៉ានិច ដែលបានសាងជាចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម ក៏ដូចជានៅក្នុងជួរអ្នកសិល្ប:តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូ Mukbang ញុាំអាហារជុំគ្នារវាងអ្នកទាំងពីរ បានធ្វើឲ្យហ្វេនៗកាន់តែផ្ទុះការភ្ញាក់ផ្អើល ចំពោះទំនាក់ទំនងស្នេហា ចាក់ទឹកមិនលិចរបស់អ្នកពីរ ហើយនៅក្នុង Caption នៃវីដេអូទៀតសោតក៏បានបង្ហោះយ៉ាងដូច្នេះថា៖

ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច

ទឹកត្រី ប្រៃ តែពេលជ្រលក់ទៅផ្អែមព្រោះហេតុអ្វី?

ថៃអាតិជាតិបុត្រ

ពាក្យដែលមានអត្ថន័យមួយឃ្លានេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ មកលើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ដោយមិនប្រកាន់អាយុ និងការរិះគន់មួយចំនួនពីសំណាក់មតិសាធារណជនមួយចំនួនឡើយ។

គួររំលឹកផងដែរថា ទំនាក់ទំនងស្នេហាខុសជំនាន់ដ៏សែនផ្អែមល្អែមរវាង ថៃ អាតិជាតិបុត្រ និងដួង​ ម៉ានិច ត្រូវបានលោកទម្លាយពីអារម្មណ៍ស្នេហារបស់លោក នៅក្នុងកម្មវិធី អញ្ចឹងហ្អេ រហូតដល់បានធ្វើឲ្យហ្វេនៗមានការកោតសរសៀរយ៉ាងខ្លាំងពីចំណងស្នេហារបស់លោក៕
ចង់ដឹងថាតើ បុត្រ និងម៉ានិច ស្វីតដល់កម្រិតណា សូមចូលរួមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ដួង ម៉ានិចថៃ អតិជាតិបុត្រ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T