បន្ទាប់ពីស្ងាត់ចេញបទចម្រៀងមួយរយៈ ទីបំផុតវីដេអូចម្រៀងថ្មីរបស់ G Devith ជាមួយចង្វាក់ភ្លេងថ្មីបានចេញជាផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/65/658b74228bbb6e1bcedbe7106e68ee716659be38.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីស្ងាត់ចេញបទចម្រៀងមួយរយៈ ទីបំផុតវីដេអូចម្រៀងថ្មីរបស់ G Devith ជាមួយចង្វាក់ភ្លេងថ្មីបានចេញជាផ្លូវការហើយ (មានវីដេអូ)

ភ្នំពេញ៖ កំពូលតារារ៉េប និងតារាចម្រៀង ជី ដេវីត ដែលជាតារាចម្រៀងប្រុស កំពុងមានឈ្មោះបោះសម្លេងខ្លាំង និងមានសន្ទុះទីផ្សារខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាបច្ចុប្បន្ននេះលោកជាតារាចម្រៀងឯករាជ្យ ដោយមិនជាប់កុងត្រាជាមួយផលិតកម្មណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប៉ុន្មានខែចុងក្រោយនេះសង្កេតឃើញ ជី ដេវីត ហាក់ស្ងាត់ពីសិល្បៈដោយមិនឃើញចេញបទចម្រៀងថ្មីនៅក្នុង Youtube និង Facebook ធ្វើឲ្យហ្វេនជាច្រើនទន្ទឹងរង់ចាំគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះផងដែរ ប្រហែលជាលោកមមាញឹកខ្លាំងជាមួយមុខជំនួញថ្មី ក៏ដូចជាមមាញឹកក្នុងផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

ដោយឡែកស្រាប់តែមុននេះបន្តិច ជី ដេវីត មិនអូសបន្លាយធ្វើឲ្យអ្នកគាំទ្រទន្ទឹមរង់ចាំបទថ្មីរបស់ខ្លួនយូរឡើយ ទើបលោកបានបង្ហោះវីដេអូចម្រៀងថ្មី ជាមួយនឹងចង្វាក់បទភ្លេងថ្មី ដែលបទចម្រៀងនោះមានចំណងជើងថា ​ «​Pure Things»។ ហើយបន្ទាប់វីដេអូចម្រៀងនោះចេញភ្លាមឃើញមាន អ្នកគាំទ្ររបស់លោកជាច្រើននាំគ្នាស៊ែរពេញបណ្តាញសង្គម​ Facebook តែម្តង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោមនេះ ៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ងួន ចាន់ដេវីត
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T