កម្សាន្ត៖ ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ តារាសម្តែងដ៏មានប្រជាប្រិយភាពរបស់កម្ពុជា គឺ អ្នកនាង ម៉ាក សែនសូនីតា ដែលមហាជនគ្រប់គ្នាស្គាល់តាមរយៈឈ្មោះថា អ្នកនាង តូតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃចូលចិនកៀកចូលមកដល់ តារាសម្តែងរូបស្រស់ អ្នកនាង តូតា បានជូនកាដូដ៏ភ្ញាក់ផ្អើលយ៉ាងពិសេសមួយជូន លោកប៉ាអ្នកម៉ាក់ ក្នុងឱកាសដ៏ពិសេសនៃខែថ្មី។
ដោយឡែក អ្នកនាងតូតា ក៏បានបញ្ចេញរូបភាពជាមួយឡានដ៏ថ្មីស្រឡាងមួយគ្រឿងជាមួយនឹង គ្រួសារ ដោយបានសរសេរជា Caption បែបនេះថា៖
ឆ្មាំថ្មីហេងហេង កាដូធំមួយជូនប៉ាម៉ាក់ ប៉ាម៉ាក់ថាមានឡាននឹងស្រួលដឹក បូនីតតូ ដើរលេង។
គ្រាន់តែហ្វេនៗ ជាពិសេស អ្នកលេងនៅតាមបណ្តាញសង្គមបានឃើញរូបភាព និង បានអាន Caption នេះ ភ្លាម សុទ្ធលាន់មាត់សរសើរ នាងគ្រប់គ្នាៗតែម្តង។
តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ និង ទង្វើរបស់អ្នកនាងតូតានេះ ស្តែងសបញ្ជាក់បានថា អ្នកនាងពិតជាកូនចេះដឹងគុណ កតញ្ញូ ចំពោះមាតាបិតាតែម្តង ដែលមានសមានចិត្តយកចិត្តទុកដាក់ ចំពោះអ្នកមានគុណរបស់អ្នកនាងខ្លាំងមែនទែន៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖










