ទីបំផុតបទចម្រៀងដំបូងក្នុងអាល់ប៊ុម «បេះដូងមនុស្សស្រី» របស់ផលិតកម្មហង្សមាស ត្រូវបានបញ្ចេញជាផ្លូវការ (មានវីដេអូ)

//s9.kh1.co/7e/7efa61f23d6aa1314f3b9644169e5f693c0103ac.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ផលិតកម្មហង្សមាស ជាផលិតកម្មចម្រៀងដែលឈរជើងបានយូរជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា បើទោះបីជាសព្វថ្ងៃនេះមានផលិតកម្មចម្រៀងជាច្រើនបាននឹងកំពុងរីកដុះដាលជាបន្តបន្ទាប់ក៏ដោយក្តី ក៏មិនអាចផ្តួល ឬ វាយបំបាក់ទីផ្សាររបស់ហង្សមាសបានឡើយ។

ភ្នំពេញ៖ ផលិតកម្មហង្សមាស ជាផលិតកម្មចម្រៀងដែលឈរជើងបានយូរជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា បើទោះបីជាសព្វថ្ងៃនេះមានផលិតកម្មចម្រៀងជាច្រើនបាននឹងកំពុងរីកដុះដាលជាបន្តបន្ទាប់ក៏ដោយក្តី ក៏មិនអាចផ្តួល ឬ វាយបំបាក់ទីផ្សាររបស់ហង្សមាសបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើនិយាយទៅដល់បទចម្រៀងវិញ ផលិតកម្មយក្សមួយនេះទើបនឹងបានរៀបចំនូវចម្រៀងថ្មីដែលត្រៀមនឹងចេញអាល់ប៊ុមចម្រៀងរៀបរាប់អំពីជី​វិតរបស់មនុស្សស្រីមានចំណងជើងថា “បេះដូងមនុស្សស្រី”

“បេះដូងមនុស្សស្រី” នឹងត្រូវចូលខ្លួនមកបកស្រាយដោយតារាចម្រៀងក្នុងផលិតកម្មរហូតដល់ទៅ ៩ដួង រួមមានដូចជា អ្នកនាង សុខ ស្រីនាង កញ្ញា ផន ស្រីខួច កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ឈិន ម៉ានិច្ច កញ្ញា វី ឌីណែត កញ្ញា ចំរើន សុភ័ក្ត្រ កញ្ញា ឈីន រតនៈ កញ្ញា ប៉ាច គីមមួយ និងកញ្ញា ម៉ង់ ចាន់កញ្ញា

យ៉ាងណាមិញអាល់ប៊ុមថ្មីមួយនេះត្រូវបានផលិតកម្មហង្សមាសចាប់ផ្តើមផ្សព្វផ្សាយជាផ្លូវការតាំងពីកំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះបទចម្រៀងដំបូងត្រូវបានលាតត្រឡាងដែលបកស្រាយដោយកញ្ញា ឈិន ម៉ានិច្ច មានចំណងជើងថា “ឯកា”

ចង់ដឹងថា អាល់ប៊ុម “បេះដូងមនុស្សស្រី” មានអ្វីដែលពិសេស និងបទចម្រៀងពិរោះយ៉ាងណានោះ រីករាយស្តាប់កម្សាន្តទាំងអស់៖

តារាចម្រៀងទាំង ៩ដួងដ
តារាចម្រៀងទាំង ៩ដួងដ
តារាចម្រៀងទាំង ៩ដួង
តារាចម្រៀងទាំង ៩ដួង
តារាចម្រៀងទាំង ៩ដួង
តារាចម្រៀងទាំង ៩ដួង
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ឈិន ម៉ានិច្ច
បទចម្រៀង "ឯកា"
ឈិន ម៉ានិច្ច
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T