រឿងពិត ១០ យ៉ាងពីតារាចិនល្បីឈ្មោះ Dilraba ដែលអ្នកគាំទ្រពុំធ្លាប់បានដឹងពីមុនមក

//s9.kh1.co/2b/2b089e27d6fb7c92d62cf927a8e76c8eb3cc1c84.png
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រឿងពិត ១០ យ៉ាងពីតារាចិនល្បីឈ្មោះកញ្ញា Dilraba ដែលអ្នកគាំទ្រពុំធ្លាប់បានដឹងពីមុនមក

ចិន៖ កញ្ញា Dilraba គឺជាតារាសម្ដែងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើការសម្ដែងភាពយន្តផ្សេងៗ អាចនិយាយបានថាជាតារាជួរមុខប្រចាំប្រទេសចិន នោះក៏ដោយសារតែទេពកោសល្យយ៉ាងប៉ិនប្រសព្វក្នុងការសម្ដែងរបស់កញ្ញា និងសម្រស់ដ៏ស្រស់ត្រកាលអមមកជាមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីហ៊ឺហាហាយសូរលើវិថីសិល្បៈ ងាកមកមើលជីវិតឯកជនរបស់នាងវិញគឺពុំសូវមានអ្នកគាំទ្រណាសូវដឹងពីរឿងរ៉ាវជីវិតឯកជននាងប៉ុន្មានទេ។ ហើយនៅថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវជីវិតឯកជន១០យ៉ាងរបស់ Dilraba មកធ្វើការសម្រាយជូនប្រិយមិត្តឲ្យបានដឹង។

ចង់ដឹងថារឿងរ៉ាវទាំងនោះមានអ្វីខ្លះ ទៅតាមដានទាំងអស់គ្នា៖

១០. នៅថ្ងៃអនាគត​ Dilraba ប្រាថ្នាចង់​បាន​កូន ៣ ស្រី ២ ប្រុស ១

Dilraba
Dilraba

៩. ចូលសិល្បៈជិត ១០​ឆ្នាំទៅហើយតែ Dilraba ស្នាក់​នៅ​តែក្នុង​សណ្ឋាគារទេ។ នាង​មាន​អារម្មណ៍ថា​ គ្មាន​កន្លែង​ណា​ដែលអាច​ឲ្យ​នាង​នៅ​ស្រួល​ខ្លួន​ដូច​ផ្ទះកំណើតទេ។

Dilraba
Dilraba

៨. ចូលដល់​រឿង​ញ៉ាំវិញ Dilraba ចូលចិត្ត​ញ៉ាំការ៉េម និង​បង្អែម​ផ្អែមៗណាស់។ អ្នកជំនាញផាត់មុខរបស់នាង​ម្នាក់​ ធ្លាប់​បាន​បង្ហើប​ថា​ កុំគិត​ថា​នាង​ចូល​ចិត្ត​វេចខ្ចប់​គ្រឿងសម្អាងពេញៗកាបូប គិតខុសហើយ! ព្រោះ​នោះ​គឺ​នំចំណីទៅវិញទេ។

Dilraba
Dilraba

៧. នាង​ជា​មនុស្ស​ដែល​ខ្លាច​ទឹក​បំផុត ដោយសារ​កាលពីតូចនាង​ប៊ិះនឹង​លង់ទឹក​ម្ដង។

Dilraba
Dilraba

៦. នាង​ស្រឡាញ់តុក្កតា​ Chibi Maruko Chan ខ្លាំង​បំផុត។

Dilraba
Dilraba

៥. ក្រៅពីសម្ដែង នាង​ក៏​ស្រឡាញ់​ខ្លាំង​ខាងតន្ត្រី​ដូចជា​ ព្យ៉ាណូ វីយូឡុង ហ្គីតា និងរាំដែរ។

Dilraba
Dilraba

៤. Dilraba អាច​ប្រើបាន​ច្រើនភាសាណាស់ដូចជាចិន អៃហួ គ្រាមភាសាសៀងហៃ​ អង់គ្លេស កូរ៉េ និងថៃ។

Dilraba
Dilraba

៣. ឈ្មោះ​ «Diliraba» ក្នុងភាសាអៃហួ មាន​ន័យ​ថា​ «ស្រីស្អាត​ដ៏គួរឲ្យស្រឡាញ់»​។

Dilraba
Dilraba

២. Dilraba មាន​ទំនោរ​នឹង​វិស័យ​សិល្បៈ​តាំងពីតូច ដោយសារ​កាត់ទៅរក​ឪពុកដែលជាតារាចម្រៀង។ នៅអាយុ​ ៩ឆ្នាំ នាង​បាន​ចាប់​ផ្ដើម​រៀនរបាំរបស់​អៃហួ និងរបាំ​បាឡេ។ នៅឆ្នាំ ២០០៧​ នាង​បាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង​ក្នុង​ខេត្ត​ Jilin និងឈ្នះ​លេខ​ ៣​ប្រចាំ​ខេត្ត។

Dilraba
Dilraba

១. Dilireba មានឈ្មោះ​ពេញថា​ «Dilraba Dilmurat» កើតនៅ​ថ្ងសទី០៣ ខែមិថុនា ឆ្នាំ១៩៩២ ជា​តារាសម្ដែង​ តារាចម្រៀង ម៉ូដែលចិន ដែល​ជាប់​សាច់ឈាមជនជាតិអៃហួ៕

Dilraba
Dilraba
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T