ល្អខ្លាំងណាស់! អ្នកប្រើប្រាស់ Google Maps ទាំងឡាយ នឹងសប្បាយចិត្តជាមួយមុខងារស្វែងរកផ្លូវ កែសម្រួលថ្មីនេះ

//s9.kh1.co/70/708087fa47fbbbc1ee1a6a15016a652d2fc85b20.jpg
បច្ចេកវិទ្យា

 ០១-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឥឡូវកម្មវិធី Google Maps បានធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួលជាងមុន

បរទេស៖ ក្នុងសម័យបច្ចុប្បន្ន កម្មវិធី Google Maps ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្វែងរកផ្លូវ ហើយការប្រើប្រាស់ Street view នៅក្នុង Google Maps បានជួយឲ្យអ្នកប្រើប្រាស់ អាចមើលឃើញទិដ្ឋភាពទីតាំងដែលខ្លួនប្រុងទៅបានខ្លះៗដែរ។ ទោះជាយ៉ាងណា មុខងារ Street view នេះពិបាកនឹងដឹងថា តើយើងកំពុងនៅទីតាំងណានៅលើផែនទី បើវាបង្ហាញតែទិដ្ឋភាពផ្លូវនិងកន្លែងជុំវិញ​ ហើយមិនមានផែនទីបង្ហាញបន្ថែម នៅលើទូរសព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវកម្មវិធី Google Maps បានធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួលជាងមុន ដោយវាអាចពុះចែកអេក្រង់ជាពីរ នៅពេលដំណើរការមុខងារ Street view ហើយនឹងបង្ហាញផែនទីនៅពីក្រោមផងដែរ។ ការកែសម្រួលមួយនេះនឹងផ្ដល់បទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យ ដោយអ្នកប្រើប្រាស់អាចមើលទិដ្ឋភាពផ្លូវនិងមានផែនទីបង្ហាញពីទីតាំងដែលកំពុងឆែកមើលផងដែរ។

ដើម្បីឲ្យវាអាចពុះចែកអេក្រង់ជាពីរបាន អ្នកគ្រាន់តែចូលទៅកាន់ផ្ទាំងមុខងារ Street view ហើយនៅពេលដែលអ្នកគិតថាវាត្រូវទីតាំងហើយ អ្នកអាចចុចសញ្ញាព្រួញបុកគ្នានៅក្រោមផ្នែកខាងស្ដាំ ដើម្បីឲ្យវាពង្រីកបើកផែនទីមួយបន្ថែមទៀត។ នៅពេលអេក្រង់ត្រូវពុះចែកជាពីរ អ្នកអាចនឹងឃើញទីតាំងកំពុងឆែកនៅលើផែនទី ថែមទាំងទិដ្ឋភាពផ្លូវនៅខាងលើផងដែរ។

មុខងារពុះចែកអេក្រង់នេះត្រូវបានគេឃើញមាននៅលើកម្មវិធី Google Maps ជំនាន់ Beta 10.59.1។ ប៉ុន្តែមិនប្រាកដថា អ្នកប្រើប្រាស់ទាំងអស់ដែលដំឡើងដល់ជំនាន់មួយនេះអាចនឹងពុះចែកអេក្រង់បានដែរ ព្រោះវាស្ថិតនៅក្នុងជំនាន់សាកល្បង ឬអាចរង់ចាំឲ្យការកែសម្រួលថ្មីមួយនេះ ចេញជាផ្លូវការក្នុងពេលខាងមុខ។ សម្រាប់អ្នកប្រើប្រាស់ Android អាចទាញយកបាននៅទីនេះ

https://s9.kh1.co/__image/w=650,h=1373,q=100/e5/e5743f08b2baacf188dbc15b7acb540e0db0dee0.png
https://s9.kh1.co/__image/w=650,h=1373,q=100/4c/4cc5ad7ecc3134ed750a6fb9c8869f512b7e6bf3.png
https://s9.kh1.co/__image/w=650,h=1373,q=100/68/6812fc242308bcb4a550426ef5c3d1f9a6643d28.png
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T