No-one wanted! ហេតុផល​ដែល​សត្វឆ្មា​ដ៏កំសត់នេះ គ្មាន​អ្នក​ចង់​​ទទួល​ចិញ្ចឹម​

//s9.kh1.co/4d/4df06d83bd54a97b11d5c0247c734c93a943bfd7.jpg
សង្គម

 ២៩-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឆ្មាមួយដែលមានឈ្មោះថា «Oscar» ត្រូវបានអ្នកដែលយកទៅចិញ្ចឹម ប្រគល់មកឲ្យមណ្ឌល​ថែរក្សា​សត្វ​វិញ​ជាលើកទី៣

អង់គ្លេស៖ ឆ្មាមួយដែលមានឈ្មោះថា «Oscar» ត្រូវបានអ្នកដែលយកទៅចិញ្ចឹម ប្រគល់មកឲ្យមណ្ឌល​ថែរក្សា​សត្វ​វិញ​ជាលើកទី៣ ដែលពត៌មាននេះបានធ្វើឲ្យអ្នកប្រើប្រាស់ប្រព័ន្ធអ៊ឺនធីណាត ភាគច្រើនមានការអាណិត​អាសូរ​ខ្លាំង​មែន​ទែន។
ឆ្មាដ៏កំសត់នេះ មានអាយុជាង ១០ឆ្នាំ ដែលត្រូវបានគេមើលថែ​នៅមណ្ឌលថែរក្សាសត្វមួយ ​ ដែល​មានឈ្មោះថា RSPCA animal shelter នាទីក្រុង Stretton ប្រទេសអង់គ្លេស។ អ្វីដែលគួរឲ្យកំសត់ នោះគឺ នេះជាលើកទី៣​ហើយ ដែលអ្នកយកទៅចិញ្ចឹមបានយកត្រលប់មកវិញ ដោយសារតែឆ្មា Oscar នេះកាចពេក​ដោយខាំម្ចាស់ថ្មីណា​ដែលយកវាទៅចិញ្ចឹមជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះសារពត៌មានមួយរបស់ប្រទេសអង់គ្លេស ឈ្មោះ StaffordshireLive បានហៅឆ្មាក៏កំសត់នេះថា “that cat that no-one wanted” ដែលមានន័យថា “ឆ្មាមួយដែលគ្មាននរណាចង់បាន” ក៏ដោយសារតែ ត្រូវបានគេបដិសេធ ជាច្រើនលើកច្រើនសារនេះឯង។

តែបើតាមការបញ្ជាក់ពីបុគ្គលិកនៅមណ្ឌលដែលឆ្មានេះកំពុងរស់នៅ បានឲ្យដឹងថា Oscar ជាឆ្មាល្អ និងរាក់ទាក់ ដែលវាចំណាយពេលទាក់ទាញការចាប់អារម្មណ៍ពីបុគ្គលិកនៅទីនោះយ៉ាងគួរឲ្យស្រលាញ់។ បន្ថែមពីនេះ បុគ្គលិក​នៅទីនោះបានបញ្ជាក់ទៀតថា ឆ្មា Oscarនេះ ពេលខ្លះ បង្ហាញពីភាពកាចរបស់ខ្លួនបន្តិចបន្តួច តែភាគច្រើន ជាឆ្មាមួយ​ដែលគួរឲ្យស្រលាញ់ខ្លាំងណាស់។

“អ្នកដែលយកទៅចិញ្ចឹមគួរតែរៀនយល់ពីគាត់ ហើយអនុញ្ញាត ឲ្យគាត់ធ្វើអ្វីដែល​គាត់​ចង់ធ្វើ ដោយមិនដាក់សំពាធ​លើគាត់ នោះយូៗទៅ ភាពកាចរបស់គាត់នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗហើយ”។ នេះជាការបញ្ជាក់បន្ដពីអ្នកមើលថែរនៅមណ្ឌលនោះ៕

ចង់ជ្រាប​កាន់តែច្បាស់ សូមទស្សនា​រូបភាពខាងក្រោម៖

រូបរបស់  Oscar នៅមណ្ឌលមើលថែ
រូបរបស់  Oscar នៅមណ្ឌលមើលថែ
រូបរបស់  Oscar នៅមណ្ឌលមើលថែ
រូបរបស់ Oscar នៅមណ្ឌលមើលថែ
Leang vanvutha
Vuth-writer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T