អស់អាល័យហើយ! កីឡាករម្នាក់នឹងចាកចេញពី Arsenal នៅរដូវក្ដៅខាងមុខនេះ

//s9.kh1.co/e4/e47df0cf4fe274230d0e3cb12ca2876ea7948ad8.jpg
កីទ្បា

 ២៧-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Shkodran Mustafi នឹងចាកចេញពី Arsenal នៅរដូវក្ដៅខាងមុខ

អង់គ្លេស៖ ខ្សែការពាររបស់ក្លិបកាំភ្លើងធំ Arsenal គឺ Shkodran Mustafi នឹងចាកចេញពីក្លិបនៅរដូវក្ដៅ នេះបើយោងតាមការរាយការណ៍ពីឪពុកនិងភ្នាក់ងារតំណាងរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Shkodran Mustafi
ខ្សែការពារ Shkodran Mustafi

កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបចំនួន១៥០ប្រកួតឲ្យ Arsenal តាំងពីផ្ទេរពីក្លិប Valencia ក្នុងឆ្នាំ២០១៦ បន្ទាប់ពីនៅរដូវកាលនេះ លោកគ្រូបង្វឹក Mikel Arteta លែងទុកចិត្តគេនិងមិនដាក់ឲ្យគេចូលលេងញឹកញាប់នោះឡើយ។

ខ្សែការពារ Shkodran Mustafi
ខ្សែការពារ Shkodran Mustafi

ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់ជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Arsene Wenger និង Unai Emery ប៉ុន្តែពេលលោកគ្រូ Arteta ឡើងអង្គុយកៅអីគ្រូបង្វឹកនៅឆ្នាំ២០១៩ រូបគេក៏លែងក្លាយជាកីឡាករសំខាន់ក្នុងក្រុម ដោយដាក់ Pablo Mari និង Gabriel ចូលជំនួសឆ្លាស់គ្នាជាមួយខ្សែការពារ David Luiz និង Rob Holding

ខ្សែការពារ Shkodran Mustafi
ខ្សែការពារ Shkodran Mustafi

ឪពុករបស់ Mustafi ព្រមទាំងភ្នាក់ងារតំណាងរបស់គេបានចេញមុខបញ្ជាក់ហើយថាគេនឹងចាកចេញពីទឹកដីកីឡដ្ឋាន Emirates នៅកំឡុងខែមិថុនាឆ្នាំនេះនិងថែមទាំងទទួលស្ដាប់សំណើរបស់ក្លិបនានានៅខែមករានេះទៀតផង។

Kujtim Mustafi ដែលជាឪពុករបស់ Skhodran បានថ្លែងប្រាប់ Transfermarkt ថា៖

ការពិតគឺ Shkodran(Mustafi) នឹងចាកចេញពីក្លិប Arsenal នៅរដូវក្ដៅនេះ ហើយខ្ញុំបានឮព័ត៌មានចចាមអារ៉ាមថាកូនប្រុសខ្ញុំកំពុងពិភាក្សាផ្ដាច់កុងត្រាជាមួយក្លិបដែលនោះមិនមែនជាការពិតទេ គ្មានការចរចាណាមួយបានធ្វើឡើងទាក់ទងនឹងការផ្ដាច់កុងត្រារបស់គេឡើយ។

លោកKujtim Mustafi  

គួរបញ្ជាក់ផងដែរថាថ្មីៗមកនេះកាលពីចុងឆ្នាំមានព័ត៌មានចចាមអារ៉ាមថាក្លិបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ចង់យក Shkodran Mustafi មកចូលរួមនៅទឹកដីកីឡដ្ឋាន Camp Nou ព្រោះភ្នាក់ងារតំណាងរបស់គេធ្លាប់បញ្ជាក់ថាបានទៅទីក្រុងបាសេឡូណាដើម្បីចរចាតែមកទល់ពេលនេះហើយ មិនទាន់មានការប្រកាសជាផ្លូវការណានោះឡើយ៕

ខ្សែការពារ Shkodran Mustafi
ខ្សែការពារ Shkodran Mustafi

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T