អ្នកគាំទ្ររបស់ Chelsea វាយប្រហារកីឡាករម្នាក់នេះដោយចោទថាជាដើមហេតុធ្វើឲ្យ Lampard ត្រូវក្លិបបណ្ដេញចេញ

//s9.kh1.co/b4/b445c8941564ab625c80ca14f1e4fcd199dd9c34.jpg
កីទ្បា

 ២៧-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រChelsea ចោទថា Antonio Rudeger ជាអ្នកធ្វើឱ្យលោកគ្រូ Lampard ត្រូវបណ្ដេញចេញ

អង់គ្លេស៖ ផ្ទុះហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយពេលអ្នកគាំទ្រជាច្រើននាក់របស់ក្លិបតោខៀវ Chelsea បានធ្វើការវាយប្រហារលើខ្សែការពារ Antonio Rudiger ក្នុងគណនីបណ្ដាញសង្គមរបស់គេព្រោះគិតថាគេនេះហើយជាមូលហេតុធ្វើឲ្យលោកគ្រូបង្វឹក Frank Lampard ត្រូវបណ្ដេញចេញពីតំណែងកាលពីថ្ងៃទី២៥ខែមករាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការរាយការណ៍គឺខ្សែការពារសញ្ជាតិអាល្លឺម៉ង់ម្នាក់នេះបានបង្កបញ្ហាដូចជាឈ្លោះប្រកែកគ្នាជាមួយនឹងប្រធានក្រុម Cesar Azpilicueta ថែមទៀតផង។

  ខ្សែការពារ Antonio Rudiger 
  ខ្សែការពារ Antonio Rudiger 
  ប្រធានក្រុម Cesar Azpilicueta
  ប្រធានក្រុម Cesar Azpilicueta

Rudiger មិនសូវបានបង្ហាញមុខលើទីលានឡើយក្នុងរដូវកាលនេះដោយចំណាយពេលអង្គុយកៅអីបម្រុងច្រើនជាងបានចូលលេង ហើយអ្នកគាំទ្រភាគច្រើនរំពឹងទុកថាកីឡាករវ័យ២៧ឆ្នាំរូបនេះនឹងចាកចេញពីទឹកដីកីឡដ្ឋាន Stamford Bridge នៅរដូវក្ដៅខាងមុខ។

  ខ្សែការពារ Antonio Rudiger 
  ខ្សែការពារ Antonio Rudiger 

យ៉ាងណាមិញលោកគ្រូ Frank Lampard មិនដាក់ឈ្មោះឲ្យគេចូលប្រកួតច្រើនប្រកួតដែរដោយយកខ្សែការពារ Thiago Silva និង Kurt Zouma មកជំនួសកន្លែងដែលនោះហើយបានបង្កក្ដីតានតឹងរវាងកីឡាករនិងកីឡាករក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ Rudiger បានឈ្លោះទាស់ទែងគ្នាជាច្រើនដងជាមួយប្រធានក្រុម Cesar Azpilicueta កំឡុងពេលហ្វឹកហាត់ពេលប្រធានក្រុមរូបនេះព្យាយាមចូលមកដោះស្រាយបញ្ហាកុំឲ្យមិត្តរួមក្រុមមើលមុខគ្នាមិនចំ ដែលជម្លោះនេះបានបង្កភាពវឹកវរដល់ក្នុងក្រុម។

  លោកគ្រូ Frank Lampard
  លោកគ្រូ Frank Lampard
  ខ្សែការពារ Thiago Silva និង Kurt Zouma
  ខ្សែការពារ Thiago Silva និង Kurt Zouma

ដូច្នេះហើយទើបអ្នកគាំទ្រជឿថា Rudiger គឺជាមេបញ្ហានិងជាដើមចមនាំឲ្យលោកគ្រូបង្វឹក Lampard ត្រូវបណ្ដេញចេញនិងបាននាំគ្នាប្រើប្រាស់ពាក្យរិះគន់វាយប្រហារទៅលើកីឡាករម្នាក់នេះតាមគណនីបណ្ដាញសង្គម Instagram។

 ខ្សែការពារ Antonio Rudiger និងលោកគ្រូបង្វឹក  Frank Lampard
 ខ្សែការពារ Antonio Rudiger និងលោកគ្រូបង្វឹក  Frank Lampard

Antonio Rudiger ធ្លាប់បានបង្ហោះរូបភាពរបស់គេលេងឲ្យ Chelsea ក្នុងការប្រកួតទល់នឹង Fulham ដោយភ្ជាប់ជាមួយសារថា៖

សារបង្ហោះរបស់ Rudiger 

ពិតជាការប្រកួតដ៏ស្វិតស្វាញមែនតែយើងមិនបានរបូតគ្រាប់បាល់ឲ្យពួកគេទេ តោះយើងធ្វើដំណើរទៅប្រកួតបន្ទាប់នៅថ្ងៃអង្គារបន្តទៀត។

ខ្សែការពារ Antonio Rudiger

ប៉ុន្តែអ្នកគាំទ្រក្លិប Chelsea បានចូលទៅសរសេរសាររិះគន់អាក្រក់ៗនិងអ្នកខ្លះថែមទាំងសុំឲ្យគេចាកចេញពីក្លិបទៀតផងដែល Comment មួយក្នុងនោះនិយាយថា៖

អ្នកឯងមិនសមគួរនឹងចូលលេងឲ្យក្លិប(Chelsea)នេះទេ។

អ្នកគាំទ្រក្លិប Chelsea 

អ្នកមិនល្អគ្រប់គ្រាន់សម្រាប់ក្លិប Chelsea ទេ។

អ្នកគាំទ្រក្លិប Chelsea 

ហើយ Comment នោះទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រផ្សេងទៀត មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រខ្លះបានវាយប្រហារដោយប្រើសញ្ញា Emoji រូបពស់ ក្នុងន័យបញ្ជាក់ថា Rudiger ជាអសិរពិសដែលរមិលគុណនឹងលោកគ្រូ Lampard ព្រមទាំងមិត្តរួមក្រុម។

  ប្រធានក្រុម Cesar Azpilicueta និង  ខ្សែការពារ Antonio Rudiger
  ប្រធានក្រុម Cesar Azpilicueta និង  ខ្សែការពារ Antonio Rudiger

អ្នកគាំទ្រ Chelsea គិតថា Rudiger មិនបានផ្ដល់ប្រយោជន៍អ្វីដល់ក្លិបនោះឡើយហើយថែមទាំងបង្កជម្លោះផ្ទៃក្នុងមិនចេះចប់មិនចេះហើយប៉ុន្តែនេះមិនមែនជាលើកទីមួយទេដែលពួកគេទម្លាក់កំហុសទៅលើកីឡាករព្រោះកាលលោកគ្រូបង្វឹក Jose Mourinho ត្រូវបណ្ដេញចេញ ពួកគេក៏តាមរករឿង Eden Hazard ,Cesc Fabregas និង Diego Costa ដែរ៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T