ខ្ញីកាន់តែចាស់កាន់តែហឹរ! ពេជ្រ សោភា នៅតែអាចក្តោបឱកាសធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងថ្មី

//s9.kh1.co/b3/b3fd05d8e13788e31a32a52dae4299f3b17baac4.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្ញីកាន់តែចាស់កាន់តែហឹរ! ពេជ្រ សោភា នៅតែអាចក្តោបឱកាសធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងថ្មី

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាន់តែមាន ប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ និងមានការគាំទ្រពីសំណាក់អ្នកគាំទ្រស្ទើរតែពាសពេញផ្ទៃប្រទេសតែម្តង បន្ទាប់ពីអ្នកនាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺតារាចម្រៀង ពេជ្រ សោភា មិនត្រឹមតែជោគជ័យការងារសិល្បៈនោះទេ សូម្បីតែមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកនាងក៏ទទួលបានជោគជ័យខ្លាំងមិនធម្មតាដែរ។

បើងាកមកមើលពីការងារសិល្បៈវិញឃើញថា វីដេអូចម្រៀង បទចម្រៀងថ្មីៗ និងពីរោះៗរបស់អ្នកនាងបានចេញជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍មិត្តអ្នកស្តាប់មិនដែលរំលងឡើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះក្រុមហ៊ុនហង្សមាស បានទិញសិទ្ធក្នុងការផលិតកម្មវិធីប្រលងចម្រៀងថ្មីមួយទៀតដែលមានឈ្មោះថា «BEAT THE BEST» ដែលមានអ្នកនាង​ ពេជ្រ សោភា គឺជាគណៈកម្មការ ព្រមទាំងគណៈកម្មការចំនួន ៣ រូបផ្សេងៗទៀតដូចជា លោក ឆន សុវណ្ណរាជ លោក នីកូ និងកញ្ញា ផន ស្រីខួច

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
គណៈកម្មការក្នុងកម្មវិធី «BEAT THE BEST»
គណៈកម្មការក្នុងកម្មវិធី «BEAT THE BEST»
កម្មវិធីប្រលងចម្រៀង «BEAT THE BEST»
កម្មវិធីប្រលងចម្រៀង «BEAT THE BEST»
ពេជ្រ សោភាផន ស្រីខួចឆន សុវណ្ណរាជនីកូ
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T