តែប៉ុណ្ណេះបងធំ Ramos អែបកៀន! Khabib ប្រកាសចូលធ្វើជាកីឡាករបាល់ទាត់អាជីព

//s9.kh1.co/1c/1c8c54372f427e1c69b63faaf6010bf84e987691.jpg
កីទ្បា

 ២៦-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Khabib បង្ហោះសារសុំឱ្យក្លិបបាល់ទាត់ទាក់ទងមករូបគេ

រុស្ស៊ី៖ អ្នកប្រដាល់ឆ្នើមសញ្ជាតិរុស្ស៊ី Khabib Nurmagomedov ដែលល្បីល្បាញខាងចាប់ឃ្លេកបង្ខំឲ្យ អ្នកប្រដាល់ Conor McGregor សុំចុះចាញ់ត្រឹមទឹកទី៤នៅសង្វៀន UFC 229 កាលពីឆ្នាំ២០១៨ កន្លងទៅនេះបានប្រកាសថាគេនឹងចូលប្រឡូកក្នុងវិស័យបាល់ទាត់វិញដោយចង់ផ្លាស់ប្ដូរអាជីពមកធ្វើជាកីឡាករបាល់ទាត់តាមរយៈ សារមួយក្នុងគណនីបណ្ដាញសង្គម Twitter ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកប្រដាល់ Khabib Nurmagomedov
  អ្នកប្រដាល់ Khabib Nurmagomedov

កីឡាករវ័យ៣២ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍ពីសង្វៀន UFC (Ultimate Fighting Championship) កាលពីខែតុលាឆ្នាំ២០២០ បន្ទាប់ពីវាយឈ្នះអ្នកប្រដាល់ Justin Gaethje ហើយថ្មីៗនេះលោកប្រធានស្ថាប័ន UFC បានបង្ហើបថា Khabib អាចនឹងចូលវ៉ៃវិញតែសាម៉ីខ្លួនបានចេញមុខបដិសេធហើយថាគេនឹងមិនឡើងសង្វៀនវិញទេ។

  អ្នកប្រដាល់ Khabib Nurmagomedov
  អ្នកប្រដាល់ Khabib Nurmagomedov

យ៉ាងណាមិញ ថ្មីៗនេះ Khabib Nurmagomedov បានងាកមកចាប់អារម្មណ៍ប្រើរន្ទះជើងទាត់បាល់វិញម្ដង ដោយបានបង្ហោះវីដេអូឃ្លីបមួយអមជាមួយរូបគេខ្លួនឯងកំពុងរីករាយនឹងការទាត់បាល់ល់វាលស្មៅព្រមជាមួយសារនិយាយថា៖

ខ្ញុំកំពុងហ្វឹកហាត់រៀបចំខ្លួនចូលធ្វើជាកីឡាករបាល់ទាត់អាជីព ពេលនេះខ្ញុំមិនទាន់មានក្រុមណាទាក់ទងមកទេនិងកំពុងរង់ចាំស្ដាប់សំណើពីក្លិបនានា។

  អ្នកប្រដាល់  Khabib Nurmagomedov 
សកម្មភាព  Khabib ចូលលេងបាល់ទាត់
សកម្មភាព Khabib ចូលលេងបាល់ទាត់
សកម្មភាព  Khabib ចូលលេងបាល់ទាត់
សកម្មភាព  Khabib ចូលលេងបាល់ទាត់
សាររបស់ Khabib ​

យោងតាមការរាយការណ៍បានឲ្យដឹងថា Khabib ក៏បានលេងបាល់ជាលក្ខណៈកម្សាន្តជាមួយនឹងអតីតខ្សែបម្រើនៅក្លិប AC Milan គឺ Clarence Seedorf ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ជម្រើសជាតិហូឡង់ ដែល Seedorf គឺជានិមិត្តរូបក្នុងចិត្តឪពុករបស់ Khabib គឺលោក Abdulmanap Nurmagomedov ផងដែរ។

លោក Clarence Seedorf  និងអ្នកប្រដាល់ Khabib Nurmagomedov 
លោក Clarence Seedorf  និងអ្នកប្រដាល់ Khabib Nurmagomedov 
Khabib ចូលលេងបាល់
Khabib ចូលលេងបាល់

យ៉ាងណាមិញការបង្ហោះរបស់គេគ្រាន់ជាការលេងសើចប៉ុណ្ណោះ។

គួររម្លឹកផងដែរថា កំណត់ត្រារបស់ Khabib Nurmagomedov គឺគេវាយឈ្នះទាំង២៩ដង (២៩-០)៕

  អ្នកប្រដាល់ Khabib Nurmagomedov
  អ្នកប្រដាល់ Khabib Nurmagomedov

ប្រភពsportbible

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T