រំឭកកាលពីជាង ១ឆ្នាំមុន! បើក​ឆាក​ដំបូង តារាកិត្តិយស ២​រូប​នេះ ធ្វើឲ្យពិធីការិនី​គាំង​តែ​ម្ដង​ (មាន​វីដេអូ)

//s9.kh1.co/8c/8cb19f8887ae376ab743b838e0b172b2498fae0e.jpeg
តារា & កម្សាន្ដ

 ២៦-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រំឭកកាលពីជាង ១ឆ្នាំមុន តារាសម្តែងទាំងពីរ បានចំណាយពេលវេលារបស់ខ្លួនចូលរួមសម្ភាស និងជាតារា​កិត្តិយស​​ក្នុងកម្មវិធី 3Fun ដែលជា​កម្មវិធី​​កំពុងពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា

ប្រិយមិត្តបានជ្រាបរួចមកហើយថា លោកស្រី ស្វែង សុជាតា គឺជាតារាសម្តែង ដែលប្រកបដោយទេព្យកោសល្យ និងជា​សិល្បករ​ជើងចាស់។ រីឯកញ្ញា ដួង ម៉ានិចវិញ ក៏ជាតារាសម្តែងដែលមានទេពកោសល្យ និងសម្រស់ស្រស់​ស្អាត​ផងដែរ​។ រំឭកកាលពីជាង ១ឆ្នាំមុន តារាសម្តែងទាំងពីរ បានចំណាយពេលវេលារបស់ខ្លួនចូលរួមសម្ភាស និងជាតារា​កិត្តិយស​​ក្នុងកម្មវិធី 3Fun ដែលជា​កម្មវិធី​​កំពុងពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលបើកកម្មវិធីមិនទាន់បានប៉ុន្មានផង គឺនៅពេលតារាកិត្តិយសទាំងពីរដើរចូលមកកន្លែងអង្គុយ គឺស្រាប់តែមាន​ការទង្គិច​ពាក្យសម្តីគ្នា ដណ្តើមកន្លែងអង្គុយរៀងៗខ្លួន។ ពេលនោះដែរ គឺជាពេលវេលាដ៏តានតឹងសម្រាប់​ពិធីករ​ទាំង៣រូប ជាពិសេសកញ្ញាកុសុមៈ និងផេនខេក ពីព្រោះមិនបានដឹងថា នេះគឺជាការរៀបចំទុកមុន ដើម្បីពញ្ញាក់​អារម្មណ៍​របស់អ្នកគាំទ្រ និងទស្សនិកជន។ រីឯលោក អៀង វិច្ឆ័យ បានដឹង និងរៀបចំអោយតារាកិត្តិយសទាំង ២សម្តែង​ធ្វើជាប៉ះគ្នា។

ប្រសិនបើទស្សនិកជនទស្សនាតាំងពីដើម ប្រាកដជាគិតថា លោកស្រី ស្វែងសុជាតា និងកញ្ញា ដួង ម៉ានិចពិតជាឈ្លោះ​គ្នាមែន ដែលជារឿងនឹកស្មានមិនដល់ តាមពិតវាគ្រាន់តែជាការសម្តែង និងរៀបចំមុនប៉ុណ្ណោះ។ ក្រោយពេលបាន​ដឹង​ការ​ពិត​ហើយ កុសុមៈ និងផេនខេកមានការហួសចិត្តជាខ្លាំង ដោយមិននឹកស្មានសោះថានេះជាការសម្តែង និងជាការ​គ្រោង​ទុកមុនរបស់កម្មវិធី។ ចុងក្រោយលោកស្រី ស្វែង សុជាតា និងកញ្ញា ដួង ម៉ានិច បានធ្វើបទសម្ភាស និងសម្តែង​រឿង​ជាមួយគ្នាខ្លីៗ ក្នុងកម្មវិធី 3Fun ជាធម្មតា។

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

https://s9.kh1.co/__image/w=650,h=430,q=100/fd/fdc664ec40b77f2f254394152084508f804a85df.jpeg
https://s9.kh1.co/__image/w=650,h=325,q=100/a2/a251c22feff84506f9c100589e7a4ed52199e6a3.jpeg
https://s9.kh1.co/__image/w=650,h=307,q=100/e3/e3bf83b17a511f9c912119054d38ca5b5cd2349c.jpeg
https://s9.kh1.co/__image/w=650,h=319,q=100/3a/3ae216d0d8b2241769c1af178fec8b57690baac6.jpeg
https://s9.kh1.co/__image/w=650,h=344,q=100/b0/b0d3b324ce16945c554ec66b82b3cdae9bdaee52.jpeg
https://s9.kh1.co/__image/w=650,h=313,q=100/ab/ab77c1e0142b522c8d9ebb19f331b82a69ba961d.jpeg
វីដេអូ
ដួង ម៉ានិចស្វែង សុជាតា
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T