អ្នកនេសាទថៃម្នាក់ទៀតហើយ ប្រទះឃើញកម្អួតត្រីបាឡែនមួយដុំ ដែលអាចមានតម្លៃដល់ទៅជិត៣សែនដុល្លារអាមេរិក (មានវីដេអូ)

//s9.kh1.co/ed/ed6a5e0d5e68a459a49644e62516b593e6f4fea4.png
សង្គម

 ២០-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនេសាទវ័យក្មេងម្នាក់ បានប្រទះឃើញកម្អួតត្រីបាឡែនមួយដុំ ទម្ងន់ប្រមាណ៧គីឡូក្រាម ដែលត្រូវបានគេប៉ាន់ស្មានថា អាចមានតម្លៃដល់ទៅជិត៣សែនដុល្លារអាមេរិកឯណោះ។

ថៃ៖ កាលពីថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០២១នេះ អ្នកនេសាទវ័យក្មេងម្នាក់ បានប្រទះឃើញកម្អួតត្រីបាឡែនមួយដុំ ទម្ងន់ប្រមាណ៧គីឡូក្រាម ដែលត្រូវបានគេប៉ាន់ស្មានថា អាចមានតម្លៃដល់ទៅជិតសែនដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនេសាទខាងលើនេះ មានឈ្មោះថា Chalermchai Mahapan អាយុ២០ឆ្នាំ ដោយក្នុងថ្ងៃនោះ គាត់បានចេញទៅនេសាទដូចសព្វដង នៅសមុទ្រ Smaila ភាគខាងត្បូងនៃខេត្ត Songkla តែដោយសារអាកាសធាតុមិនអំណោយផលភ្លាមៗ គាត់ក៏បង្ខំចិត្តត្រលប់ទូកមកកាន់ច្រាំងវិញ។ នៅពេលដែលគាត់កំពុងរុញទូកចូលចត ក៏ស្រាប់តែគាត់សង្កេតឃើញថ្មមួយដុំពណ៌សលើឆ្នេរខ្សាច់ ដែលអាចត្រូវបានរលកបោកបក់។ ហើយដំបូងឡើយ គាត់គិតថា វាគ្រាន់តែជាដុំថ្មធម្មតាប៉ុណ្ណោះ តែបន្ទាប់ពីពិនិត្យមើលជិត ទើបសង្ស័យថា វាអាចនឹងជារបស់មានតម្លៃ។

ក្រោយមកទៀត អ្នកនេសាទរូបនេះ បាននាំយកដុំថ្មពណ៌ស ទៅកាន់ផ្ទះរបស់ខ្លួន និងពិសោធន៍ដោយយកភ្លើងទៅដុត ក៏ស្រាប់តែបញ្ចេញក្លិនមិនល្អ និងរលាយ ហើយនៅពេលដែលវាស្ងួត ក្លិនប្រែទៅជាក្រអូប។ យ៉ាងណាមិញ គាត់មិនអាចសន្និដ្ឋានបានទេថា វាជាអ្វីពិតប្រាកដឡើយ ទើបបញ្ជូនទៅមន្ទីរពិសោធន៍មួយ ដែលក្រោយមក ក៏អាចបញ្ជាក់ថា វាពិតជាកម្អួតត្រីបាឡែនដែលមានតម្លៃ និងតែងតែត្រូវបានគេយកវាទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។

បើទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ អ្នកនេសាទវ័យក្មេង មិនប្រញាប់ប្រញាល់លក់កម្អួតត្រីបាឡែនឡើយ ដោយគាត់សង្ឃឹមថា អ្នកដែលមកទិញពីគាត់ជាជនជាតិបរទេស ដែលអាចឲ្យគាត់លានបាត (ប្រមាណ៣៣,៣០០ដុល្លារអាមេរិក) ក្នុង១គីឡូក្រាមផងដែរ។

គួរម្លឹកដែរថា កាលពីចុងឆ្នាំ២០២០កន្លងទៅនេះ មានអ្នកនេសាទថៃម្នាក់ អាយុ៦០ឆ្នាំ បានប្រទះឃើញកម្អួតត្រីបាឡែន ក្នុងខេត្ត Nakhon Si Thammara ដែលមានទម្ងន់សរុបចំនួនប្រមាណ១០០គីឡូក្រាម ហើយគាត់បានអះអាងថា មានពាណិជ្ជករម្នាក់ ហ៊ានផ្ដល់ប្រាក់ចំនួន៩៦០,០០០បាត (ប្រមាណ៣១,៧០០ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ប្រសិនបើកម្អួតត្រីបាឡែននេះ បង្ហាញថាមានគុណភាពខ្ពស់គ្រប់គ្រាន់៕

សូមទស្សនារូបភាព និងវីដេអូនៃការដុតពិសោធន៍ខាងក្រោម៖

អ្នកនេសាទដែលប្រទះឃើញកម្អួតត្រីបាឡែន
អ្នកនេសាទដែលប្រទះឃើញកម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
កម្អួតត្រីបាឡែន
ការដុតពិសោធន៍
ការដុតពិសោធន៍
អ្នកនេសាទ និងអ្នកភូមិ
អ្នកនេសាទ និងអ្នកភូមិ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T