ជក់​​ចិត្ត​នូវ «​ប្រវត្តិនៃការបង្កើតយន្តហោះ» ដែលមិនធ្លាប់មាន​សោះ​​ក្នុងប្រវត្តិ​សាស្រ្ត!​

//s9.kh1.co/9f/9fae63b0ec22afb6cd231831f9902b285a526756.jpg
យានជំនិះ

 ១៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រិយមិត្តដឹងទេ? ​ទម្រាំតែពិភពលោកមានយន្តហោះក្នុងការធ្វើដំណើរដូចបច្ចុប្បន្ន មនុស្សជំនាន់មុនមាន​ការលំបាក​ខ្លាំង​ណាស់ក្នុងការបង្កើតយន្តហោះ

នៅក្នុងជំនាន់មុន មនុស្សជាតិទូទាំងសកលលោក ប្រើប្រាស់ពេលវេលាច្រើនថ្ងៃក្នុងការធ្វើដំណើរ​ពីកន្លែងទៅ​កន្លែង​មួយ។ ជួនកាល ត្រូវប្រើរយៈពេលច្រើនខែក្នុងការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ មធ្យោបាយដែល​ពេញ​និយម​ជាងគេកាលពីសម័យមុន ភាគច្រើនគេជិះទូក ឬសំពៅក្នុងការធ្វើដំណើរទៅកន្លែងឆ្ងាយៗ។ នៅក្នុងពេល​បច្ចុប្បន្ន​នេះ គេមិនប្រើរយៈយូរថ្ងៃ ឬក៏យូរខែនោះទេ ក្នុងការធ្វើដំណើរទៅប្រទេសឆ្ងាយយ៉ាងយូរមួយថ្ងៃប៉ុណ្ណោះ។ មនុស្សជាតិបានព្យាយាមបង្តើតមធ្យោបាយធ្វើដំណើរមួយ ដែលគេអាចប្រើប្រាស់វាក្នុងការធ្វើដំណើរទៅប្រទេស​ឆ្ងាយៗ ដោយមិនប្រើរយៈពេលយូរ។ មធ្យោបាយធ្វើដំណើរនោះគឺ យន្តហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រិយមិត្តដឹងទេ? ​ទម្រាំតែពិភពលោកមានយន្តហោះក្នុងការធ្វើដំណើរដូចបច្ចុប្បន្ន មនុស្សជំនាន់មុនមាន​ការលំបាក​ខ្លាំង​ណាស់ក្នុងការបង្កើតយន្តហោះ។ ពួកគេត្រូវឆ្លងកាត់ការសាកល្បងច្រើនដំណាក់កាល មានទាំងការលំបាក​ និង​ភាព​បរាជ័យ។ 

ការពិសោធ៍យន្តហោះមានរូបរាងដូចបក្សី 
ការពិសោធ៍យន្តហោះមានរូបរាងដូចបក្សី 

យន្តហោះដែលបានបង្កើតឡើងជោគជ័យដំបូង គឺមានលក្ខណៈតូចនិងអាចជិះបានម្នាក់ទៅពីរនាក់ប៉ុណ្ណោះ។ ហើយយូរៗទៅ ក៏វិវត្តិបានជាយន្តហោះខ្នាតតូចខ្នាតធំជាច្រើន និងផ្ទុកមនុស្សបានច្រើននាក់​ដូចដែល​បានឃើញ​នៅពេលបច្ចុប្បន្ននេះ។

ការពិសោធន៍លើការហោះហើរដំបូង 
ការពិសោធន៍លើការហោះហើរដំបូង 
យន្តហោះរូបរាងដូចកន្ទុំរុយដំបូង
យន្តហោះរូបរាងដូចកន្ទុំរុយដំបូង

យន្តហោះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩០៣ ដោយ​បងប្អូន​ជនជាតិ​អា​មេ​រិ​ក​ពីរ​នាក់ គឺ​លោក Orville Wright និង​លោក Wilbur Wright​។ ពួក​គេ​ទាំង​ពីរ​នាក់​គឺជា​អ្នក​ច្នៃប្រឌិត និង​ជា​បុគ្គល​ដំបូង​គេ​ដែល​មានគំនិត​បង្កើត​យាន​ផ្លូវអាកាស​ឡើង ។ ហើយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩០៨ ការទទួលជោគជ័យក្នុងការហោះហើរយន្តហោះរបស់គាត់​ដំបូងក៏​ចាប់​ផ្តើមឡើង។ លោក Wilbur (ប្អូន) បានសាក​ល្បង​ការហោះហើរនៅឯវាលប្រណាំងសេះមួយក្នុងប្រទេសបារាំង​ដោយប្រើរយៈពេល៤៥នាទី។ រីឯលោក Orville (បង) បានហោះហើរនៅក្បែររដ្ឋវ៉ាសុ៎ីនតោន សហរដ្ឋអាមេរិក។ 

លោក Wilbur និងលោក Orville 
លោក Wilbur និងលោក Orville 

តោះ ទៅមើលវីដេអូក្នុងការសាកល្បងការហោះហើររបស់យន្តហោះដំបូងទាំងអស់គ្នា ថាតើមាន​ភាព​លំបាក​យ៉ាង​ណា​៖ ​

វីដេអូ
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T