ផែនដីកំពុងវិលលឿនជាងមុន ហើយអ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា រយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ នឹងមានការប្រែប្រួល

//s9.kh1.co/2b/2b290d898e576987378ca8c4d783965300b6585f.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការប្រែប្រួលនេះមិនប៉ះពាល់ធំដុំនោះទេ ពោលគឺវាប៉ះពាល់តែប៉ុន្មានវិនាទីប៉ុណ្ណោះ ទោះជាយ៉ាងណាវិនាទីក៏អាចមានឥទ្ធិពលទៅកាន់ផ្នែកដទៃទៀតនៅលើផែនដីដែរ។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា ផែនដីរបស់យើងកំពុងវិលលឿនជាងមុន។ ការធ្វើដំណើរដ៏លឿនបែបនេះ ធ្វើឲ្យពួកគាត់ត្រូវការកំណត់រយៈពេលក្នុងមួយថ្ងៃ។ មួយថ្ងៃនៅលើផែនដីមានរយៈពេល២៤ម៉ោង ឬ១,៤៤០នាទី ឬ៨៦,៤០០វិនាទី ហើយនេះគឺជារយៈពេលដែលផែនដីបានវិលមួយជុំវិញអ័ក្សរបស់វា ដែលបង្កើតបានជាពេលថ្ងៃនៅទល់មុខព្រះអាទិត្យ និងពេលយប់នៅផ្នែកម្ខាងទៀតមិនត្រូវពន្លឺ។ ការប្រែប្រួលនេះមិនប៉ះពាល់ធំដុំនោះទេ ពោលគឺវាប៉ះពាល់តែប៉ុន្មានវិនាទីប៉ុណ្ណោះ ទោះជាយ៉ាងណាវិនាទីក៏អាចមានឥទ្ធិពលទៅកាន់ផ្នែកដទៃទៀតនៅលើផែនដីដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រយៈពេលនៅលើផែនដីកាន់តែខ្លីទៅៗ បើល្បឿនរង្វិលខ្ញាល់របស់ផែនដីកាន់តែលឿនទៅ
រយៈពេលនៅលើផែនដីកាន់តែខ្លីទៅៗ បើល្បឿនរង្វិលខ្ញាល់របស់ផែនដីកាន់តែលឿនទៅ

ជាទូទៅ ល្បឿននៃការវិលរបស់ផែនដីមានការធ្លាក់ចុះតាមពេលវេលា។ ការរលាយស្នូលផែនដី ប្រែប្រួលបរិយាកាស និងមហាសមុទ្ររាវ រួមជាមួយទំនាញដែលមានឥទ្ធិពលពីអង្គក្បែរខាងដូចជាព្រះចន្ទ បានជួយឲ្យផែនដីធ្វើដំណើរកាន់តែយឺត។ ការធ្វើដំណើរយឺតបែបនេះ បានធ្វើឲ្យមានរយៈពេលវិនាទីលើសដែលគេនឹងដាក់បញ្ចូលទៅកាន់ម៉ោងស្ដង់ដា Coordinated Universal Time (UTC) ដើម្បីវាស់វែងពេលវេលានៅលើផែនដីដ៏ត្រឹមត្រូវ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មានរយៈពេល២៧វិនាទីដែលលើស ហើយត្រូវបានបញ្ចូលបន្ថែមទៅក្នុងម៉ោងផ្លូវការ កំឡុងពេលផែនដីធ្វើដំណើរវិលជុំវិញយឺត។

គួរឲ្យកត់សម្គាល់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ផែនដីមានរយៈពេល១.៤៦០២មីលីវិនាទី​ ខ្លីជាងរយៈពេល២៤ម៉ោងពេញ។ ឥឡូវក្នុងឆ្នាំ២០២១ មួយថ្ងៃៗកាន់តែវិលលឿនទៅៗ​ ជិត០.៥មីលីវិនាទីខ្លីជាងរយៈពេល២៤ម៉ោងពេញ។ ការធ្វើដំណើរលឿនរបស់ផែនដីដូចនេះ នឹងបង្កើតបានជាវិនាទីដែលខ្វះ។ វិនាទីខ្វះនឹងផ្ទុយគ្នាពីវិនាទីលើស ជាជាងបន្ថែមវិនាទីនៅពេលចាំបាច់ ដែលមានន័យថាមួយវិនាទីនឹងត្រូវបានដកចេញ។ វិនាទីខ្វះមិនធ្លាប់ត្រូវបានគេប្រើពីមុនមកទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T